ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចារស្លឹករឹតអំពាវនាវឲ្យពលរដ្ឋគំាទ្រស្មារដៃខ្លួន

8 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើនិយាយពីសាស្រ្តាស្លឹករឹត ពលរដ្ឋទូទៅសំដៅដល់ការចងក្រងឯកសារ ដែលចារលើស្លឹករឹត ឬស្លឹកទ្រំាង អំពីព្រះធម៌ ក្បូនច្បាប់ សាស្រ្តាបុរាណផ្សេងៗ ប៉ុន្តែពេលបច្ចុប្បន្ននេះ…

ខេត្តសៀមរាប ៖ បើនិយាយពីសាស្រ្តាស្លឹករឹត ពលរដ្ឋទូទៅសំដៅដល់ការចងក្រងឯកសារ ដែលចារលើស្លឹករឹត ឬស្លឹកទ្រំាង អំពីព្រះធម៌ ក្បូនច្បាប់ សាស្រ្តាបុរាណផ្សេងៗ ប៉ុន្តែពេលបច្ចុប្បន្ននេះ អ្នកអភិរក្សសិល្បិ៍បុរាណខ្មែរមួយនេះបានកំពុងច្នៃស្លឹករឹតចារជានាមប័ណ្ណឬលិខិតអញ្ជើញផ្សេងៗ ហើយអំពា​វ​នាវឲ្យពលរដ្ឋចូលរួមគំាទ្រផលិតផលរបស់ខ្លួន ។

អ្នកស្រី ភឿន ផាវី ដែលជាអភិរក្សសាស្រ្តាស្លឹករឹត ដ៍កម្រម្នាក់នៅខេត្តសៀមរាប បាននិយាយរបរចាស្លឹករឹតមិនសូវទទួលបានការគំាទ្រពីប្រជាពលរដ្ឋទូទៅនោះទេ ។​ ឯកសារដែលអ្នកស្រី និងក្រុមការងារអង្គុយចារនៅលើស្លឹកទ្រំាងរាល់ថ្ងៃនេះ ដែលចងក្រងជាគម្ពីរ ជាសៀវភៅនោះមិនសូវមានអ្នកគំាទ្រឡើយ ដោយសារនៅក្នុងសម័យទំនើបនេះគេមានសៀវភៅ គេមានកុំព្យូទ័រ ងាយស្រួលនៅក្នុងការទុកដាក់ឯកសារ ហើយប្រកបដោយសោភ័ណភាពទៀតនោះ ។

 ទោះមានការលំបាកក្នុងការរកចំណូលពីរបរតពីឪពុកនេះ អ្នកស្រីភឿន ផាវី នៅតែមានឆន្ទះខ្ពស់ក្នុងការអភិរក្សវប្បធម៌ខ្មែរមួយនេះ ។ រាល់ថ្ងៃគាត់នៅតែបន្តអង្គុយចារសឹ្លកទ្រំាង និងបង្រៀនដល់យុវជមួយចំនួននៅក្នុងភូមិ ។ យូរម្តងអ្នកស្រីបានធ្វើដំណើរឆ្ងាយពីផ្ទះ ក្នុងការទៅទិញស្លឹកទ្រាំង ពីតំបន់ឆ្ងាយៗ មកទុកចារឯកសារផ្សេងៗ ។ ដើម្បីជំរុញឲ្យមានការគំាទ្រពីសាធារណជន អ្នកស្រី បានច្នៃស្លឹករឹតធ្វើជាមានប័ណ្ណ ធ្វើជាលិខិតអញ្ជើញពិធីមង្គលការ និងបុណ្យទានផ្សេងៗ ដែលពលរដ្ឋអាចប្រើប្រាស់បាន ។ ការប្រើប្រាស់វត្ថុបែបបុរាណនេះ ជាការចូលរួមលើកកម្ពស់ ថែរក្សាវប្បធម៌ប្រពៃណីជាតិ ។

 «ការងាររបស់ខ្ញុំរាល់ថ្ងៃមានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប៉ុណ្ណោះ ដែលលោកទទួលទិញ គម្ពីរដែលខ្ញុំចារសម្រាប់តម្កល់នៅតាមវត្តនានានៅក្នុងប្រទេស ។ ខ្ញុំបារម្ភថា ទៅថ្ងៃអនាគតក្មេងៗជំនាន់ក្រោយនឹងមិនស្គាល់សាស្រ្តាស្លឹករឹត» នេះជាការបញ្ជាក់របស់អ្នកស្រីភឿន ផាវី ។

 នាមបណ្ណស្លឹករំាង ចារដោយដៃមួយសន្លឹកតម្លៃ៤ពាន់រៀល ។ ចំណែកលិខិតអញ្ជើញមួយសន្លឹក មានស្រោមខាងក្រៅថ្លៃ ១២ ០០០រៀល។ «វាថ្លៃបន្តិច ប៉ុន្តែយើងអង្គុយចារវាដោយដៃ វាជាអត្តសញ្ញាណខ្មែរ យើងខ្ញុំអំពាវនាវដល់ពលរដ្ឋជាទូទៅចូលរួមគំាទ្រ» ។

អ្នកស្រី ភឿន ផាវី រស់នៅក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ គាតចេះចារស្លឹករឹតនេះពីឪពុករបស់អ្នកស្រី ។ មានយុវជនៅក្នុងភូមិ១០នាក់ កំពុងរៀនចារស្លឹករឹតជាអ្នកស្រី នាពេលបច្ចុប្បន្ននេះ ។

ដូនតាខ្មែរ បានចារកត់​ត្រា​ ធម៌វិន័យ អក្សរសាស្ត្រ អក្សរសិល្ប៍ រឿងរ៉ាវ ក្បួនច្បាប់ ច្រើននៅលើសាស្រ្តាស្លឹករឹត ។ ហេតុដូច្នេះបានជា គេចាត់ទុកសាស្រ្តស្លឹករឹតជាឃ្លាំងចំណេះដឹង ដែលត្រូវថែរក្សា ហើយសិល្បៈចារស្លឹករឹតគួរតែអភិរក្សទុកជាកេរ្តិ៍ដំណែលឲ្យក្មេងជំនាន់ក្រោយបានដឹង និងរៀនសូត្របន្ត ៕