ហ្វី​លី​ពី​ន​រំពឹង​ថា ​នឹង​អាច​មាន​វ៉ាក់សាំង​កូ​វី​​ដ​ប្រើ​ប្រាស់​​នៅ​ត្រីមាស​ទី​២​នេះ


ហ្វី​លី​ពី​ន ​៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា មន្ត្រី​ម្នាក់​បាន​និយាយ​ថា ការ​ទិញ ​និង​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​របស់​ប្រទេស​ហ្វី​លី​ពី​ន អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចាប់ផ្តើម​ពី​ត្រីមាស​ទី​២ នៃ​ឆ្នាំ​២០២១ ខណៈ​ការ​ពន្យារពេល​ប៉ះពាល់​ដល់​ការ​ពិនិត្យ​ឡើង​វិញ​នៃ​បេក្ខភាព​វ៉ាក់សាំង​ដែល​ទំនង​នឹង​អាច​សម្រេច​បាន​។

លោកស្រី​វេជ្ជបណ្ឌិត Maria Rosario Vergeire អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ថា​៖ “​នេះ​គឺជា​ការ​កំណត់​ពេលវេលា​ជាក់ស្តែង ព្រោះ​វ៉ាក់សាំង​នឹង​ត្រូវ​ឆ្លងកាត់​ការ​​ចុះ​ឈ្មោះ បន្ទាប់​មក​ការ​សាកល្បង​ព្យាបាល​អស់​រយៈពេល​ជា​ច្រើន​ខែ​។ រដ្ឋបាល​ចំណី​អាហារ ​និង​ឱ​ស​ថ បាន​ប្តេជ្ញា​កាត់​បន្ថយ​ដំណើរការ​សម្រេច​ឱ្យ​ប្រើប្រាស់​ជិត ២​ស​ប្តា​ហ៍​”។

រដ្ឋាភិបាល​កំពុង​រង់ចាំ​ទិន្នន័យ​សាកល្បង​ព្យាបាល​របស់​វ៉ាក់សាំង Sputnik V របស់​ប្រទេស​រុ​ស្ស៊ី​សម្រាប់​ការ​ពិនិត្យ​ឡើង​វិញ ខណៈ​ដែល​ការ​សាកល្បង​សម្រាប់​ការ​ព្យាបាល​កូ​វី​ដ ដែល​មាន​សក្តានុ​ពល ឈ្មោះ​ថា Avid ក៏​កំពុង​រង់ចាំ​ការ​អនុម័ត​ផង​ដែរ​។

Philippines eyes October trials for Russian COVID-19 vaccine - CGTN

ប្រទេស​ហ្វី​លី​ពី​ន​បានឃើញ​ការ​លេច​ចេញ​ជា​ថ្មី​នៃ​ការ​ឆ្លង​ថ្មី ដែល​បាន​កើនឡើង​ដល់ ៣០០០​នាក់ ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។ ករណី​ឆ្លង​សរុប​មាន​ដល់ ២៨៦,៧៤៣​ករណី គិត​ត្រឹម​ថ្ងៃអាទិត្យ​ដែល​ច្រើន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​។

Can Duterte's vaccine diplomacy kickstart local pharma industry? - Nikkei  Asian Review

អ្នកនាំពាក្យ លោក Harry Roque បាន​និយាយ​នៅ​ឯ​សន្និសីទ​ខ្លី​ដាច់​ដោយឡែក​មួយ​ថា ប្រធានា​ធិបតី​លោក Rodrigo Duterte បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​សុខាភិបាល ១,៥០០​នាក់​ជាមួយនឹង​កិច្ចសន្យា​ចាប់ពី​ថ្ងៃ​ទី​៣១ ខែសីហា ដើម្បី​ចាកចេញ​ទៅ​ធ្វើការ​នៅ​បរទេស​។ កាលពី​ខែមេសា ហ្វី​លី​ពី​ន​បាន​ហាមប្រាម​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​មិន​ឱ្យ​ចាកចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដើម្បី​ជម្រុញ​កម្លាំង​ពលកម្ម​ក្នុង​ការ​ព្យាបាល​របស់​ខ្លួន​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ