ហានិភ័យ​! និស្សិត​អា​មេ​រិ​ក​នាំ​គ្នា​ចង់​​កើត​​​កូ​វី​ដ ដើម្បី​យក​ប្រព័ន្ធ​ភាពស៊ាំ​លក់​​យក​​លុយ


អា​មេ​រិ​ក ​៖ ​តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Brigham Young នៅ​ក្នុង​រដ្ឋ Idaho សហរដ្ឋអាមេរិក បាន​បើក​ការ​ស៊ើបអង្កេត​លើ​ការ​អះអាង​ថា​ និស្សិត​មួយ​ចំនួន​កំពុង​មាន​ចេតនា​ចង់​ឆ្លង​ជំងឺ​​កូ​វី​ដ ដើម្បី​កើត​ប្រព័ន្ធ​ការពារ​ភាពស៊ាំ ហើយ​បូម​លក់​យក​ប្រាក់​។

Idaho university 'deeply troubled' by students contracting COVID-19 to sell  plasma - National | Globalnews.ca

ក្រុម​មន្ត្រី​នៅ​សាកលវិទ្យាល័យ Brigham Young ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​វិហារ​សាសនា​គ្រី​ស្ទ Jesus Christ of Latter-day Saints បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​របស់​និស្សិត ដែល​ចង់​ឆ្លង​កូ​វី​ដ​ដោយ​ចេតនា​។ បច្ចុប្បន្ន​សាកលវិទ្យាល័យ​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ឧប្បត្តិ​ហេតុ​នៅ​តាម​បរិវេណ​សាលា ហើយ​បាន​ជម្រុញ​ឱ្យ​និស្សិត​កុំ​ធ្វើ​ឱ្យ​ខ្លួន​គេ​និង​អ្នក​ដទៃ​ប្រឈម​នឹង​ហានិភ័យ​។

COVID-19 convalescent plasma therapy is safe, study finds | ktvb.com

មន្ត្រី​របស់ Brigham Young បាន​និយាយ​ថា​ ៖ «​ការ​ឆ្លង​ជំងឺ​​កូ​វី​ដ​មិនមែន​ជា​រឿង​តូចតាច​ទេ​។ ការ​មិន​ប្រុង​ប្រយ័ត្ន អាច​នាំ​មក​នូវ​ការ​ឆ្លង​ជំងឺ និង​បាត់បង់​ជីវិត​នៅ​ក្នុង​សហគមន៍​របស់​យើង​។ ប្រសិនបើ​និស្សិត​មិនសូវ​មាន​លុយ សាលា​អាច​ជួយ​បាន​។ តែ​មិន​គួរ​ទៅ​ធ្វើ​ទ​ង្វើ​ប្រថុយប្រថាន​បែប​នេះ​ទេ​»។​

បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ Idaho បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មជ្ឈមណ្ឌល​បរិច្ចាគ​ជា​ច្រើន​បាន​ផ្តល់​ជូន​នូវ​ប្រាក់​លើ​ទឹកចិត្ត ១០០​ដុល្លារ ដល់​រាល់​ការ​បរិច្ចាគ​ប្រព័ន្ធ​ការពារ​កូ​វី​ដ​ពី​អ្នក​ដែល​ជា​ពី​ជំងឺ​នេះ ជា​ការ​អរគុណ​។ ប្រសិនបើ​នៅ​កន្លែង​ខ្លះ​ទៀត គេ​ហ៊ាន​ឱ្យ​ដល់​ទៅ​២០០​ដុល្លារ សម្រាប់​ការ​បរិច្ចាគ​ម្តង​។

យោង​តាម​រដ្ឋបាល​ចំណីអាហារ ​និង​ឱ​ស​ថ​អា​មេ​រិ​ក (FDA) បានឱ្យ​ដឹង​ថា ប្លា​ស្មា​ពី​មនុស្ស​ដែល​បាន​ព្យាបាល​ជំងឺកូ​វី​ដ​បាន ហើយ​វា​មាន​ប្រយោជន៍​ច្រើន​ជាង​ហានិភ័យ​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ