ស្ថានភាព​កូ​វី​ដ​នៅ​បែ​ល​ហ្ស៊ិ​ក ជិត​ដូច​ទៅ​នឹង​រលក​យក្ស​ស៊ូ​ណា​មិ​ហើយ


បែ​ល​ហ្ស៊ិ​ក ​៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រទេស​បែ​ល​ហ្ស៊ិ​ក បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ​ថា ស្ថានភាព​ជំងឺឆ្លង​កូវីដ​​នៅ​តំបន់ Wallonia នៃ​ប្រទេស​បែ​ល​ហ្ស៊ិ​ក និង​រដ្ឋធានី Brussels គឺ​ប្រហែល​ទៅ​នឹង​រលក​យក្ស​ស៊ូ​ណា​មិ​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រទេស​បែ​ល​ហ្ស៊ិ​ក លោក Frank Vandenbroucke បាន​ព្រមាន​ថា​៖ “​ស្ថានភាព​សុខភាព​នៅ Wallonia និង នៅ Brussels គឺ​អាក្រក់​និង​គ្រោះថ្នាក់​បំផុត​នៅ​អឺរ៉ុប​ទាំងមូល​។​”

បែ​ល​ហ្ស៊ិ​ក​ឥឡូវ​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់​សាកលវិទ្យាល័យ Johns Hopkins ក្នុង​ចំណោម​ប្រទេស​ចំនួន​១០ ដែល​បច្ចុប្បន្ន​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​ជម្ងឺ​កូ​វី​ដ​១៩​។

COVID-19: Over 1,000 new cases, 290 deaths in Belgium

យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins បានឱ្យ​ដឹង​ថា ប្រទេស​បែ​ល​ហ្ស៊ិ​ក មាន​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ដោយសារ​ជំងឺ​កូ​វី​ដ ខ្ពស់​បំផុត​ទី​បី​ក្នុង​ចំនោម​ប្រជាជន ១០០,០០០​នាក់ នៅ​លើ​ពិភពលោក​ដែល​នៅ​ពីក្រោយ​ប្រទេស​សាន​ម៉ា​រី​ណូ និង ប្រទេស​ប៉េ​រូ​។

លោក Vandenbroucke បាន​អំពាវនាវ​ដល់​ប្រជាជន​បែ​ល​ហ្ស៊ិ​ក​ទាំងអស់ ឱ្យ​ការពារ​ខ្លួន​និង​សាច់ញាតិ​របស់​ពួក​គេ ដោយ​បន្ថែម​ថា​ការ​រីក​រាលដាល​មិនមែន​ជា​កំហុស​របស់​នរណា​ម្នាក់​ទេ ប៉ុន្តែ​ការ​កែ​លម្អ​ស្ថានភាព​គឺជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់​គ្នា​។

Brave New World: Could Pandemic Lead to Positive Change?

ទោះ​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រទេស​បែ​ល​ហ្ស៊ិ​ក បាន​ការពារ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​បម្រាម​គោចរ ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ ដោយ​មិន​ដាក់​នៅ​ពេល​ល្ងាច​ទេ ព្រោះ​មិន​ចង់ឱ្យ​ប្រជាជន​ពិបាក​ពេក​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ