ស៊យ​នោះ​ស៊យ ទើប​ថ្មី​ៗ​សោះ ឥឡូវ​ជួប​ទៀត​លេង​ម៉ា​អស់ដៃ​ម៉​ង (​មាន​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ជួប​រឿង​ស៊យ​ម្ដង​ហើយ​ម្ដងទៀត ដោយនៅ​ខែ​មុន​បាត់​ទូ​ទស្សន៍ LCD លុះដល់​ពាក់​កណ្ដាលខែ​នេះ វិះ​បាត់​ម៉ូតូ​ទៀត ប៉ុន្តែ​ដឹង​ទាន់​ស្រែ​កថា «​ចោរ​ៗ» បង្ក​ការ​ភ្ញាក់ផ្អើល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១០ ធ្នូ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​នោះ​ឈ្មោះ នូ សុវណ្ណ​រ៉ា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ក្ដុល សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្រោយ​ផ្សារ​សុ​វ​ណ្ណា ក្នុង​ភូម​៧ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ ដោយឡែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ង៉ែត សា​រឿ​ន អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​អូរ​ស្ងើន ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ ហើយ​ម៉ូតូ​ដែល​ត្រូវ​ចោរ​កាច់​សោ​.​ក​នោះ ម៉ាក​ហ្ស៊ុ​យ​ស៊ី​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1DO-7270​។

បើ​តាម​ប្រភព​ពី​បុរស​ម្ចាស់​ម៉ូតូ​និ​យា​យា​ថា ខ្លួន​បាន​ទុក​ម៉ូតូ​នៅ​មុខ​បន្ទប់​ជួល ដោយ​ចាក់សោ​.​ក​យ៉ាង​ត្រឹមត្រូវ បន្ទាប់​មក​ក៏​ទៅ​អង្គុយ​ហូប​បាយ​ជុំ​គ្នា​ជាមួយ​ប្រពន្ធ និង​ឪពុក ព្រមទាំង​បងប្អូន​នៅ​មុខ​រោងចក្រ​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ពី​បន្ទប់​ជួល​នោះ ស្រាប់តែ​ជនសង្ស័យ​ដើរ​ចូល​ទៅ កាច់​សោ​.​ក​ម៉ូតូ ប៉ុន្តែ​ត្រូវ​ឪពុក​ប្រទះ​ឃើញ​ក៏​សួរ​ទៅ​ខ្លួន​ថា «​នរណា​ពាក់អាវ​ក្រហម​ដើរ​ចូល​ទៅ​មុខ​បន្ទប់​អ​ម្បា​ញ់​ម៉ិ​ញ?​» ។ ពេល​ឮ​ឪពុក​សួរ​បែប​នេះ ខ្លួន​ក៏​រត់​ទៅ​មើលឃើញ​ជនសង្ស័យ​កំពុង​កាច់​សោ​.​ក​ម៉ូតូ ទើប​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ដេញ​តាម​រហូត​ចាប់​បាន។

រីឯ​នគរបាល​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចាប់ខ្លួន​បាន ប្រជាពលរដ្ឋ​បាន​ព្រួត​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្ដាល​ឲ្យ​ជន​នោះ​រង​របួស​ប៉ោង​មុខ បែក​មាត់ ទើប​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ហើយ​ក្រុម​ចោរ​នេះ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦​មួយ​គ្រឿង ប៉ុន្តែ​បក្សពួក​ម្នាក់​ទៀត​បាន​គេចខ្លួន​បាត់​។ ដោយឡែក​ម្ចាស់​ម៉ូតូ​បាន​ជួប​រឿង​ស៊យ​២​ដង​ផ្ទួន​ៗ​គ្នា​ផង​ដែរ ដោយ​កាលពី​អំឡុង​ខែវិច្ឆិកា ត្រូវ​ចោរ​បន្លំ​ចូល​លួច​យក​ទូរទស្សន៍ LCD ទើប​ទិញ​ថ្មី​ម្ដង​រួច​មក​ហើយ​តម្លៃ​ប្រមាណ​៦០០​ដុល្លារ លុះ​ពេល​នេះ​ស្រាប់តែ​ចោរលួច​ម៉ូតូ​ទៀត តែ​ដឹង​ទាន់ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ