សម្តេចហ៊ុន សែន និងអតីត​មេបក្សប្រឆំាង លោក កឹម សុខា​ស្ថិតនៅក្នុងខេត្តបន្ទាយ​មានជ័យ​ដូចគ្នា


ខេត្តបន្ទាយមានជ័យ៖ ខណៈដែលខេត្តបន្ទាយមានជ័យ កំពុងទទួលរងការវាយលុកដោយទឹកជំនន់ខ្លំាង​ក្លា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅកាន់ទឹកដី​ជាប់ព្រំដែនប្រទេសថៃនេះ ដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់និងការជួយ​សង្រ្គោះអន្តរាគមន៍ដល់ពលរដ្ឋនៅទីនោះ។

សម្តេចនាយករដ្ឋមន្រ្តីបានធ្វើដំណើរចេញពីភ្នំពេញតាមរថយន្តឆ្ពោះទៅកាន់ខេត្តបន្ទាយមាននៅព្រឹកថ្ងៃទី២០តុលានេះ។ សម្តេចនឹងបំពេញបេសកកម្មនៅបន្ទាយមានជ័យរយៈពីរថ្ងៃ។

ក្នុងនោះផងដែរ សម្តេចតេជោ បានមានប្រសាសន៍ថា «ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អាទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សូមអរគុណសប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សូមកោតសរសើរចំពោះស្ថាប័នថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង» ។

ចំណែកព្រលឹមថ្ងៃទី២០ ខែតុលាភ្លាម លោកកឹម សុខា បាន​មានវត្តមានជាមួយពលរដ្ឋរងគ្រោះ នៅខេត្តបន្ទាយមានជ័យផងដែរ ។ លោកបានជួបពលរដ្ឋរងគ្រោះ ដោយបាននាំទៅជាមួយនូវជំនួយសង្រ្គោះបន្ទាប់ ចែកជូនពលរដ្ឋ២០០គ្រួសារ នៅសង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ ដូចជា អង្ករ តង់កៅស៊ូ​ ទឹកស៊ីអ៊ីវ ទឹកក្រូច សាប៊ូ និងជែលលាង​ដៃ ជាដើម។

លោក កឹម សុខា ដែលជាមេជាដឹកនាំអតីគណបក្សប្រឆំាង ដែល​តុលាបានរំលាយហើយលោក កំពុងជាប់ចោទបទក្បត់ជាតិនោះ បានឡើងថា «អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វីដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបមានកិត្តិយស ជាតិយើងរឹងមាំ»។

វត្តមានសម្តេចនាយករដ្ឋមន្រ្តីនិងលោកកឹម សុខា ដែលមាននិន្នាការនយោបាយផ្ទុយគ្នានៅខេត្តបន្ទាយមានជ័យនាពេលនេះ ក្នុងបេសកកម្មមនុសុធម៌ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ដូចគ្នា។

មុខចាកចេញពីភ្នំពេញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យសម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង។

​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​ថា ទឹកជំនន់​នៅ​ខេត្ត​នេះ បាន​ជន់​លិច​ស្រុក​-ក្រុង​ទាំង៩ ហើយ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជិត២ម៉ឺន៧ពាន់​គ្រួសារ។អាជ្ញាធរ​ឲ្យដឹង​ថា ប្រជាពលរដ្ឋប្រមាណ​៤ ២២២គ្រួសារ ឬស្មើនឹង​ជាង​១ម៉ឺន​៦ពាន់​នាក់ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ហើមានមនុស្ស១៧នាក់បាន​ស្លាប់​ពាក់ព័ន្ធ​និង​ទឹកជំនន់​ចាប់តាំងពី​ដើមខែ​តុលា​នេះមក។

ពេលចុះបំពេញបេសកកម្មមនុស្សនៅលើទឹកដីខេត្តបន្ទាយមានជ័យនេះ​សម្តេចនាយករដ្ឋមន្រ្តី ស្លៀកពាក់ឯកសណ្ឋានយោធា ដែលជាឯកសណ្ឋានសម្តេចតែងតែស្លៀកពាក់នៅពេលចុះអន្តាគមន៍នានាពេលមានឧបទ្ទវហេតុ ឬគ្រោះធម្មជាតិនោះ។ ចំណែកលោកកឹម សុខ ស្លៀកឯកសណ្ឋានស៊ីវិលធម្មតា ខោពណ៌ស អាវយឿត មានអាវរងារនៅពីក្រៅ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ