សត្វ​មូស​ពី​អាស៊ី កំពុង​បង្ក​ព្យុះ​ភ្លៀង​​​ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​អាហ្វ្រិក


អាហ្វ្រិក ​៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ការ​សិក្សា​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ពពួកសត្វ​មូស​ដែល​មាន​ដើម​កំណើត​នៅ​អាស៊ី បាន​គំរាម​​ធ្វើ​ឱ្យ​អ្នក​រស់នៅ​ទី​ក្រុង​រាប់​លាន​នាក់​នៅ​ក្នុង​ទ្វីបអាហ្វ្រិក ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​គ្រុនចាញ់ ខណៈ​ដែល​មូស​នេះ​រាតត្បាត​រាលដាល​ពាសពេញ​ទ្វីប​។

ជំងឺ​គ្រុនចាញ់​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ៤០០,០០០​នាក់​ក្នុង​ឆ្នាំ ២០១៨ ជា​ពិសេស​កុមារ​នៅ​ទ្វីបអាហ្វ្រិក គឺ​បណ្តាល​មក​ពី​ប៉ារ៉ាស៊ីត​ដែល​សត្វ​មូស​ប្រមាណ ៤០​ប្រភេទ បាន​រីក​រាលដាល​ក្នុង​ចំណោម​មនុស្ស ដែល​វា​បាន​ទៅ​ខាំ​។

ក្រុម​សត្វ​ពពួក​មូស Anopheles គឺជា​កត្តា​ជម្រុញ​ដ៏​សំខាន់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺគ្រុនចាញ់​នៅ​ទ្វីបអាហ្វ្រិក ប៉ុន្តែ​សត្វ​មូស​ទាំងនេះ​មិន​ចូល​ចិត្ត​ពង​ដាក់​ក្នុង​ទឹក​កង្វក់​នៅ​ក្នុង​ទីក្រុង​នោះ​ទេ​។ ដូចនេះ​ហើយ បានជា​ជំងឺ​គ្រុនចាញ់​នៅ​ទ្វីបអាហ្វ្រិក​ភាគច្រើន កើត​នៅ​តំបន់​ជនបទ​។

Blocking male mosquito hormones may improve malaria control | THE OUTBREAK

នៅ​ក្នុង​ការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី Proceedings on the National Academy of Science (PNAS) អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ Marianne Sinka នៃ​សាកលវិទ្យាល័យ Oxford បាន​ធ្វើការ​បង្ហាញ​ពី​ការ​រីក​រាលដាល​នៃ​ប្រភេទ​សត្វ​មូស​មួយ​ប្រភេទ​ទៀត​គឺ Anopheles stephensi ដែល​មាន​ដើម​កំណើត​នៅ​អាស៊ី​។

លោក Sinka បាន​ប្រាប់ AFP ថា​ ៖ «​វា​ជា​ប្រភេទ​មូស​តែ​មួយ​គត់​ដែល​ពូកែ​ចូល​ទៅ​រស់នៅ​ក្នុង​តំបន់​កណ្តាល​ក្រុង​»។​

Invasive Asian mosquito species threatens African cities

ប្រភេទ​មូស Anopheles stephensi បណ្តាល​ឱ្យ​មានការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីក្រុង Djibouti ក្នុង Horn នៃ​ទ្វីបអាហ្វ្រិក ក្នុង​ឆ្នាំ ២០១២ ដែល​ជាទី​ក្រុង​មួយ​កម្រ​មាន​ជំងឺគ្រុនចាញ់ ហើយ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​នៅ​ក្នុង​ប្រទេស​អេ​ត្យូ​ពី ស៊ូ​ដង់ និង​កន្លែង​ផ្សេង​ទៀត​។

មិន​ដូច​មូស​អាហ្វ្រិក​ដែល​ចូល​ចិត្ត​ខាំ​មនុស្ស​នៅ​ពេល​ពេល​យប់ នៅ​ពេល​ដែល​ត្រជាក់ សត្វ​មូស​ប្រភេទ Anopheles stephensi អាច​ចេញ​ដើរ​ខាំ​នៅ​ពេល​ល្ងាច​។ ដូច្នេះ​ការ​ដាក់​មុង​នៅ​លើ​បង្អួច ការ​ត្រាំ​មុង​នៅ​ក្នុង​ថ្នាំ​សំលាប់​សត្វល្អិត និង​ការ​គ្រប​ភួយ គឺជា​វិធី​ល្អ​ប្រសើរ ដើម្បី​ការពារ​ប្រឆាំង​នឹង​មូស​ប្រភេទ​នេះ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ