សកម្មជន​នៅ​ហុងកុង​ប្រមូលផ្តុំ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ក្រុម​បាតុករ​ថៃ


ហុងកុង​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិប​តេយ្យ​នៅ​ហុងកុង​មួយ​ក្រុម បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​ថៃ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ក្រុម​បាតុករ​នៅ​ប្រទេស​ថៃ ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​និង​រាជា​និយម​។

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​នានា កាលពី​ចុង​ស​ប្តា​ហ៍​ក្នុង​ការ​ប្រឆាំង​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​។ គេ​កាន់​បដា​ដែល​មាន​សារ​ថា “​ឈរ​ជាមួយ​ប្រទេស​ថៃ​” និង មាន​សកម្មជន​តិច​ជាង ១០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល ហើយ​នៅ​ក្នុង​នោះ​ក៏​មាន លោក Joshua Wong ដែល​ជា​មេដឹកនាំ​ម្នាក់​នៃ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ហុងកុង​ផង​ដែរ​។

Hong Kong activists rally in support of Thai protesters - World - The  Jakarta Post

អ្នក​ទៅ​ចូលរួម​មាន​តិច​នេះ អាច​មក​ពី​ត្រូវ​រក្សា​គម្លាត​សង្គម​នៅ​ទីក្រុង​ហុងកុង​។ នេះ​មិនមែន​មក​ពី​មិនសូវ​មាន​អ្នកគាំទ្រ​នោះ​ទេ​។

Protest parallels in Thailand and Hong Kong

ក្រុម​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​ថា “​ថៃ​និង​ហុងកុង​រួម​គ្នា​” ដែល​មាន​រាយ​ឈ្មោះ​មនុស្ស​ដែល​អាច​បរិច្ចាគ​ដល់​ក្រុម​បាតុករ​ថៃ រួម​មាន​អាវ​ភ្លៀង អា​ម៉ូ​ញាក់ និង​ឧបករណ៍​បំពង​សំឡេង​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ