វ៉ាក់សាំង​កូ​វី​ដចិន​៖ ប្រធានាធិបតី​​​ថា​«ទេ​» តែ​អនុ​ប្រធានាធិបតី​ថា «​ទិញ​»


ប្រេ​ស៊ី​ល​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា អនុ​ប្រធានាធិបតី​ប្រេ​ស៊ី​ល Hamilton Mourão បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​ប្រេ​ស៊ី​ល​នឹង​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​ពី​ប្រទេស​ចិន ដែល​កំពុង​ត្រូវ​បាន​សាកល្បង​នៅ​ក្នុង​ប្រេ​ស៊ី​ល​។ នេះ​គឺជា​ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី Jair Bolsonaro​។

កាលពី​ស​ប្តា​ហ៍​មុន លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល Bolsonaro បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​មិន​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​ពី Sinovac ប្រទេស​ចិន​នោះ​ទេ នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​និយាយ​ថា វា​នឹង​ត្រូវ​បញ្ចូល​ក្នុង​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​របស់​ជាតិ​។

ការ​អត្ថាធិប្បាយ​របស់​លោក​បាន​ជម្រុញ​ឱ្យ​មានការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ផុសផុល ជុំវិញ​គោល​នយោបាយ​វ៉ាក់សាំង​រវាង​ប្រធានាធិបតី ​និង​អភិបាល​សំខាន់​ៗ ដែល​បាន​និង​កំពុង​ស្វែងរក​ជម្រើស​ផ្សេង​ចំពោះ​វ៉ាក់សាំង AstraZeneca ដែល​រដ្ឋាភិបាល​សហព័ន្ធ​បាន​ផ្តល់​អាទិភាព​។

Brazil to produce Chinese coronavirus vaccine: officials - CGTN

ទោះ​យ៉ាងណា​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ក្នុង​ទស្សនាវដ្តី Veja ដែល​ឈាន​ដល់​ចំណុចកំពូល កាល​ពី​ថ្ងៃ​សុក្រ លោក​អនុ​ប្រធានាធិបតី Mourao បាន​និយាយ​ថា ជំហរ​របស់​លោក Bolsonaro គឺ​គ្មាន​ខ្លឹមសារ​អ្វី​ទាំងអស់ ដោយ​ធ្វើ​ឱ្យ​មាន​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​គូប្រជែង​នយោ​បាយ​ដូច​ជា​អភិបាល​រដ្ឋ Sao Paulo លោក់ João Doria ។

Coronavirus vaccine will be safe for Australians: Health expert |  7NEWS.com.au

លោក​អនុ​ប្រធានាធិបតី​បាន​និយាយ​ថា​៖ “​រដ្ឋាភិបាល​នឹង​ទិញ​វ៉ាក់សាំង​នេះ​។ យើង​បាន​ដាក់​ធនធាន​រួច​ហើយ​នៅ Butantan ដើម្បី​ផលិត​វ៉ាក់សាំង​នេះ​។ រដ្ឋាភិបាល​នឹង​មិន​រត់គេច​ពី​រឿង​នោះ​ទេ​៕”

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ