លោក Yoshihide Suga ជាប់​ឆ្នោត​ធ្វើ​ជា​នាយក​​រដ្ឋមន្ត្រី​ថ្មី​ហើយ


ជប៉ុន ​៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ច័ន្ទ គណ​បក្ស​កាន់​អំណាច​​របស់​ជប៉ុន បាន​បោះ​ឆ្នោត​ជ្រើសរើស​យក ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី លោក Yoshihide Suga ធ្វើ​ជា​មេដឹកនាំ​ថ្មី​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​លោក​មាន​ភាព​ប្រាកដប្រជា​ក្នុង​ការ​ជំនួស លោក Shinzo Abe ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​។

លោក Suga បាន​ឈ្នះ​សន្លឹក​ឆ្នោត​យ៉ាង​ងាយស្រួល ដោយ​ទទួល​បាន​សំឡេង ៣៧៧ ក្នុង​ចំណោម​​សន្លឹក​ឆ្នោត​សរុប ៥៣៤ ពី​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ និង​អ្នក​តំណាង​ក្នុង​តំបន់​។ គូប្រជែង​របស់​លោក គឺ​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ Shigeru Ishiba និង​ប្រធាន​គោលនយោបាយ​របស់​គណបក្ស LDP លោក Fumio Kishida សុទ្ធតែ​ចាញ់​សម្លេង​​ដាច់​តែ​ម្តង​។

ដោយ​ផ្អែក​លើ​សម្លេង​ភាគច្រើន​របស់​គណបក្ស LDP លោក Suga ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​សភា​នៅ​ថ្ងៃ​ពុធ និង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដោយ​ទទួលយក​ពី​លោក Abe ដែល​បាន​លាលែង​ពី​តំណែង​ដោយសារ​ហេតុផល​សុខភាព​។

Yoshihide Suga Picked for Prime Minister. What's Next for Japan? | Time

ទីប្រឹក្សា​រដ្ឋាភិបាល ​និង​ជា​អ្នកនាំពាក្យ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ លោក Suga អាយុ ៧១​ឆ្នាំ ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ស្ថេ​រ​ភាព ​និង​ការ​បន្ត​គោលនយោបាយ​របស់​លោក Abe​។ គាត់​បាន​និយាយ​យ៉ាង​ជាក់លាក់​ថា បេក្ខភាព​របស់​លោក​ត្រូវ​បាន​ជម្រុញ​ដោយ​បំណងប្រាថ្នា ដើម្បី​បន្ត​កម្មវិធី​របស់​នាយក​រដ្ឋមន្ត្រី​ដែល​នៅ​ខាង​មុខ​។

Japan Prime Minister: Suga succeeds Abe – Archyde

ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី លោក Suga នឹង​ប្រឈម​នឹង​បញ្ហា​លំបាក​ជា​ច្រើន​រួម​មាន បញ្ហា​ជំងឺ​កូវី​ដ​១៩ និង ការ​កែខៃ​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៣ នៅ​លើ​ពិភព​លោក ដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច សូ​ម្បី​តែ​មុន​ពេល​មាន​រោគរាតត្បាត​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ