រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាអរ គុណ FBI របស់សហរដ្ឋអាមេរិក ដែលបានជួយបណ្តុះបណ្តាលនគរបាលកម្ពុជា


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានលើកឡើងថាកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា និងសហរដ្ឋអាមេរិក ក្នុងក្របខណ្ឌវិស័យសន្តិសុខ មានកិច្ចសហប្រតិបត្តិការជិតស្និទ និងទំនាក់ទំនងល្អប្រសើរ។ សម្តេចបានអំណរគុណដល់ស្ថាប័ន FBI របស់សហរដ្ឋអាមេរិចដែលបានជួយគាំទ្រផ្តល់​ជាអាហារូបករណ៍ដល់កម្លាំងនគរបាលកម្ពុជា ដែលនេះជាផ្នែកមួយក្នុងការរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្ស កងកម្លាំងនគរបាលកម្ពុជា។

ការលើកឡើងរបស់សម្តេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបែបនេះ នៅក្នុងជំនួប​ពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ សម្ដេច ស ខេង បានបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវិស័យសន្តិសុខ​រវាងកងកម្លាំង​អនុវត្តច្បាប់របស់ប្រទេសទាំង២ មានលក្ខណៈល្អ ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន FBI, ស្ថាប័នគយ និងអន្តោប្រវេសន៍ហៅថា (ICE), និងក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិច ដែលហៅថា Homeland Security, និងការិយាល័យសន្តិសុខប្រចាំស្ថានទូតរបស់​សហរដ្ឋអាមេរិកនៅកម្ពុជាផងដែរ។

“យើងក៏មានសហប្រតិបត្តិការល្អនៅក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាពិសេសអំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ និងបទល្មើសគ្រឿងញៀនជាដើម” នេះជាកបញ្ជាក់របស់សម្តេច ស ខេង។

សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់ប្រទេសទាំង២ ដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រទេសជាតិ ដែលជាកត្តាលីករសំខាន់ក្នុងការជំរុញដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចសង្គម៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ