ម​ក​ដល់​ពេល​នេះ កូ​វី​​ដ​ឆក់​យក​​ជីវិត​មនុស្ស​​​លើស​២០​ម៉ឺន​នាក់​​ហើយនៅ​អា​មេ​រិ​ក


អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​មាន​ករណី​បាត់​បង់​ជីវិត​​​ដោយសារ​កូ​វី​ដ​លើស ២០​ម៉ឺន​នាក់ ដែល​ការ​បំបែក​កំណត់​ត្រា​នៃ​ការ​ឆ្លង​ថ្មី​នេះ​បាន​បង្ខំ​ឲ្យ អាជ្ញាធរ​នៅ​អឺរ៉ុប​ចាត់វិធានការ​ឡើង​វិញ​ចំពោះ​ការ​រឹត​បន្តឹង​ការ​ចាក់សោរ​ប្រទេស​។

ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក (​អា​មេ​រិ​ក​) បាន​ឈាន​ដល់​តួលេខ​នេះ​ត្រឹមតែ ៤១​ថ្ងៃ មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ហើយ​ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​​ថា ករណី​ថ្មី​ៗ​នៅ​លើ​ពិភពលោក​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់​ត្រាំ ដែល​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដ៏​តឹងតែង និង កំពុង​តែ​នៅ​តាម​ពីក្រោយ អ្នក​ប្រជាធិបតេយ្យ លោក Joe Biden នៅ​ក្នុង​ការ​បោះ​ឆ្នោត បាន​និយាយ​ថា ករណី​បាត់​បង់​ជីវិត​​ចំនួន​លើស​២០​ម៉ឺន​នាក់​នេះ គឺជា​“ ភាព​អាម៉ាស់​មួយ​” និង គួរ​បន្ទោស​ទៅ​លើ​ប្រទេស​ចិន​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ AFP ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក​ជាង ៣១​លាន​នាក់ បាន​ឆ្លង និង ខ្ទង់ ៩៦២,០០០​នាក់ បាន​ស្លាប់​ដោយសារ​កូ​វី​ដ ចាប់តាំងពី​វីរុស​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង Wuhan ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។

U.S. Covid-19 Death Toll Surpasses 200,000 – NBC New York

អង្គការ​សុខភាព​ពិភពលោក បាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា ការ​ឆ្លង​ជំងឺ​នេះ​ជិត ២​លាន​នាក់ ត្រូវ​បាន​កត់ត្រា​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​រយៈពេល​តែ​មួ​យស​ប្តា​ហ៍​ដល់​ថ្ងៃអាទិត្យ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ