ភូ​កេ​ត​ ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​បើក​​ឡើង​វិញ


ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ភូ​កេ​ត​កំពុង​ត្រៀមខ្លួន​ទទួល​ក្រុម​ភ្ញៀវ​ទេសចរ​ដំបូង​របស់​ខ្លួន ពី​ប្រទេស​ចិន ដែល​រំពឹង​ថា​នឹង​មក​ដល់​នៅ​ស​ប្តា​ហ៍​ក្រោយ​ក្រោម​គ្រោង​ការណ៍​ទិដ្ឋាការ​ទេសចរណ៍​ពិសេស (STV) ។ នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​បើក​ដំណើរការ​វិញ ការ​ហោះហើរ​លើក​ដំបូង​ដែល​គ្រោង​នឹង​ចុះ​ចត​នៅ​ថ្ងៃ​ទី​៨ ខែតុលា ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដឹក​ភ្ញៀវ​ទេសចរ ១២០​នាក់​មក​ពី​ក្វា​ង​ចូ​វ​។ អ្នកទេសចរ នឹង​ស្នាក់​នៅ​ដាច់​ដោយឡែក​ពី​គ្នា សម្រាប់​រយៈពេល ១៤​ថ្ងៃ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ត្រួតពិនិត្យ​ជំងឺ​​។

អភិបាលខេត្ត​ភូ​កេ​ត លោក Narong Woonsiew បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំងអស់​ត្រៀមខ្លួន​ស្វាគមន៍​មន្ទីរពិសោធន៍​កូ​វី​ដ ដែល​ផ្គត់ផ្គង់​ដោយ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ដែល​ត្រូវ​បាន​តំឡើង​នៅ​អាកាសយានដ្ឋាន​ភូ​កេ​ត​។ លោក​បាន​និយាយ​ថា ទីភ្នាក់ងារ​ដែល​​ពាក់ព័ន្ធ​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃនេះ ដើម្បី​ហាត់​សមរាល់​នីតិវិធី​ដែល​រួម​មានការ​ធ្វើតេស្តរ​កកូ​វី​ដ​លើ​ភ្ញៀវ​ទេសចរ​។

Thailand reopening to tourists 1st of October - [Newest Update]

លោក Thanit Sermkaew ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​សុខ​ភាព​សាធារណៈ​បាន​ត្រៀម​រួចរាល់​ដោយ​មាន​បន្ទប់​ចំនួន ១,២២២​ពី​សណ្ឋាគារ​ចំនួន ៩ ដែល​បាន​​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ និង​បាន​ជ្រើសរើស​ជា​កន្លែង​សម្រាប់​ដាក់​ភ្ញៀវ​ទេសចរ​។ លោក​បាន​មាន​​ប្រសាសន៍​ថា​ សណ្ឋាគារ​សរុប​ចំនួន ៧៣ ដែល​មាន​បន្ទប់​ចំនួន​ជាង ៥,៨០០ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​កន្លែង​ដាក់​ដាច់​ដោយឡែក​។

លោក​បាន​និយាយ​ថា បន្ទប់​ប្រហែល ៥,០០០ នឹង​ត្រូវការ​សម្រាប់​ភ្ញៀវ​ទេសចរ​តាម​គ្រោង​ការណ៍ STV ដែល​ចំនួន​ភ្ញៀវ​ទេសចរ​មាន​កំណត់ ១០០​នាក់​ក្នុង​ជើងហោះហើរ ដែល​មិន​មាន​ច្រើន​ជាង ៣​ជើង​ក្នុង​មួ​យស​ប្តា​ហ៍​។

Thailand reopening Phuket for foreign tourists from October 1, mandatory to  stay for minimum 30 days | Travel Trade News | Online Travel News | Travel  Magazine

លោក​បាន​និយាយ​ថា ផ្អែក​លើ​ដំណើរការ​នៃ​ការ​ត្រួតពិនិត្យ​កូ​វី​ដ ក្នុង​ខេត្ត​ក្រសួងការបរទេស​ និង​ក្រុមហ៊ុន​អាកាសចរណ៍​នានា ត្រូវ​ផ្តល់​ព័ត៌មាន​អំពី​ភ្ញៀវ​ទេសចរ​មុន​ពេល​ពួក​គេ​មក​ដល់​។ អ្នក​ដំណើរ​ដែល​មិន​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុខភាព ហើយ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​អ្នកជំងឺ​​ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត (PUI) នឹង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​បាន​ចាត់តាំង​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ bangkokpost

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ