ព្រឹត្តិការណ៍ជិះកង់រៃអង្គាស់ប្រាក់ជួយមន្ទីរពេទ្យនិងសាលារៀនដាច់ស្រយាលនឹងរៀបចំខែក្រោយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍ជិះកង់រៃអង្គាស់ប្រាក់ជួយមន្ទីរពេទ្យនិងសាលារៀនដាច់ស្រយាលនឹងរៀបចំខែក្រោយ

3 ខែ មុន

បាត់ដំបង៖ ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ជាលើកទី១នៅក្រោយនេះ ជាផ្នែកមួយដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការអប់រំ និងសុខភាពកុមារ ផង។ ក្រៅពីនេះព្រឹតិ្តការណ៍ ដែលនឹង រៀបចំធ្វើនៅ…

បាត់ដំបង៖ ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ជាលើកទី១នៅក្រោយនេះ ជាផ្នែកមួយដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការអប់រំ និងសុខភាពកុមារ ផង។ ក្រៅពីនេះព្រឹតិ្តការណ៍ ដែលនឹង រៀបចំធ្វើនៅ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ គឺមានបេសកកម្មនុស្សធម៌ធំ គឺរៃអង្គាសប្រាក់ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងជួយដល់សាលារៀននៅតំបន់ដាច់ស្រយាលក្នុងខេត្តបាត់​ដំបងផ្ទាល់។

អាជ្ញាធរខេត្តបានប្រកាសពីឲ្យពីព្រឹត្តិការណ៍នេះ នៅថ្ងៃទី១០ តុលាហើយបាន អំពាវនាវដល់សាធារណៈជនក្នុងនិងក្រៅខេត្ត ដែលស្រលាញ់ការហាត់ប្រាណដើម្បីសុខភាព និងការជិះកង់កម្សាន្ត ព្រមទាំងចូលរួមចំណែកលើកស្ទួយ វិស័យទេសចរណ៍ និងកិច្ចការមនុស្សធម៌ ចូលរួមកម្មវិធិនេះឲ្យច្រើន ។

ដើម្បីចូលរួមក្នុងក្នុងព្រឹត្តិការណ៍ជិះកង់នេះ សាធារណៈអាចទំនាក់ទំនងចុះឈ្មោះតាមរយៈ សមាគមសហគ្រិនឈានមុខ ដែលមានទីតាំងនៅក្នុងបរិវេណផ្សាទំនើបភួពុយ និងបណ្ណាគា ឆេង លី ផ្លូវលេខ២ ជិតសាលាអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបង ។

លោក យឹម សៀប អភិបាលខេត្តបាតដំបង បានលើកឡើថា រដ្ឋបាលខេត្តបានត្រៀមសហការជាមួយគណៈកម្មការរៀបចំព្រឹតិ្តការណ៍នេះ ដើម្បីជំរុញអោយដំណើរការរៀបចំកម្មវិធីនេះ ដំណើរទៅដោយរលូន។ លោកជំរុញឲ្យអ្នកពាក់ព័ន្ធបន្តផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ដល់មន្ត្រីរាជការ នៅតាមមន្ទីរអង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក ដើម្បីអោយមានអ្នកចូលរួមបានច្រើនកុះករ និងដើម្បីរៃអង្គាសថវិកាទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងជួយកសាងសាលារៀននៅតំបន់ដាច់ស្រយាលក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

មានខេត្តក្រុងមួយចំនួន និងក្រុមយុវជនស្ម័គ្រចិត្តជាច្រើន បានរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្គាសប្រាក់ក្នុងសកម្មភាពមនុស្សធម៌នេះ បានជោគជ័យជាបន្តបន្ទាប់។ កន្លងមកគេសង្កេតឃើញថា ខ្លះបានរៀបចំព្រឹត្តិការណ៍ជិះកង់នេះជាក្រុម ហើយខ្លះទៀតរៀបចំជាបុគ្គលក៍មានដែរ​៕