ពេជ្រ អា​វី​ហ្សា ចង់ឱ្យ​ផលិតករ​ផ្ដល់​ឱ​កាស


រាជធានី​ភ្នំពេញ ៖ កញ្ញា​ពេជ្រ អា​វី​ហ្សា ជាតា​រា​លេចធ្លោ​ម្នាក់​ក្នុង​ចំណោម​តារា​ស្រី​រីក​សាយ​​កេរ្តិ៍ឈ្មោះ​ដទៃ​ទៀត ។ ទោះជា​យ៉ាងណា​ក្តី​អា​វី​ហ្សា មួយ​រយៈ​នេះ​ការ​សម្តែង​ភាពយន្ត​ហាក់​នៅ​ទ្រឹង​មិន​ច្រើន​ដូច​ពេល​មុន ។

កញ្ញា​ពេជ្រ អា​វី​ហ្សា ទើបតែ​សម្តែង​ចប់​ពីរ​រឿង​ដោយ​រង់ចាំ​ការ​សម្ពោធ​នា​ពេល​ខាង​មុខ។ វា​មិន​រីករាយ​ទេ​ដែល​បាន​សម្តែង​ត្រឹមតែ​ពីរ​បី​រឿង គឺ​វី​ហ្សា​ចង់​ក្រសោប​ការ​សម្តែង​ភាពយន្ត​ឱ្យ​បាន​ច្រើន​បន្ត​ទៀត ។ «​នាង​ខ្ញុំ​ចង់ឱ្យ​ផលិតករ​គាត់​ផ្តល់​ការ​សម្តែង​ជូន​ច្រើន​ជាង​នេះ មិន​ចង់បាន​១​ឆ្នាំ​២​ទៅ​៣​រឿង​ប៉ុណ្ណោះ​ទេ ។ នាង​ខ្ញុំ​ច្បាម​បាន​ច្រើន​ផ្នែក​ការ​សម្តែង​​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​ច្រើន​បទ​ណាស់ សុទ្ធតែ​ជា​តួអង្គ សំខាន់​ៗ​ដូច​ជា​សម្តែង​​នៅ​ផលិតកម្ម​ហង្ស​មាស ,​ថោ​ន និង​សាន់​ដេ ។ អ៊ី​ចឹ​ង​ហើយ​ទើប​គិត​ថា ​ចង់​ទទួល​ជម្រើស​ងាក​មក​បង្ហាញ​សមត្ថភាព​លើ​ទីផ្សារ​ភាពយន្ត​ឲ្យ​ច្រើន​ដូច​ចម្រៀង​ខារ៉ាអូខេ​តែ​ម្តង ។

ការ​ស្ងាត់​សម្តែង​រឿង​ប្រហែល​មក​ពី​មុន​នាង​ខ្ញុំ​មមាញឹក ហើយ​មិនសូវ​បាន​ចេញ​ថត​ទើប​ផលិតករ​គាត់​យល់​ថា​ប្រហែលជា​ផ្អាក តាម​ការណ៍​ពិត​មិន​បាន​ផ្អាក​អ្វី​ទេ​នៅ​តែ​សម្តែង​។ ជីវិត​នាង​ខ្ញុំ​មាន​តែ​សិល្បៈ​ហ្នឹងហើយ​ជួយ​បំពេញ​កម្រិតជីវភាព​គ្រា​ដើមទុន​មិន​គ្រប់​គ្រាន់​​ក្នុង​ការ​បើក​របរ​ផ្សេង ហើយ​នាង​ខ្ញុំ​មាន​អាជីព​ក្រៅ​សិល្បៈ​ក៏​មិន​ចោល​ដែរ ។

ដូចនេះ​ក៏​រំពឹង​ថា​បងប្អូន​ផលិតករ​នឹង​ផ្តល់​ទីផ្សារ​ជា​បន្ត​ទៀត​សម្រាប់​រូប​នាង​ខ្ញុំ ហើយ​ក៏​អរគុណ​ដែល​កន្លង​មក​រមែង​ជូន​ការងារ​នាង​ខ្ញុំ​បង្ហាញ​ស្នាដៃ » ។

កញ្ញា​ពេជ្រ អា​វី​ហ្សា បញ្ជាក់​ថា បច្ចុប្បន្ន​នាង​កំពុង​ថត​MV​ខារ៉ាអូខេ ថត​ស្ប៉ត ព្រមទាំង​ទទួល​ថតកុន​រឿង «​មិន​សាក​មិនដឹង​» សម្តែង​ជាមួយ​តួ​ស្រី​ម្នាក់​ទៀត​គឺ​កញ្ញា ដួង ម៉ា​និ​ច និង​តួ​ប្រុស​ដែល​ពូកែ​ខាង​ក្បាច់គុន និង​ជា​អ្នកលេង​សាច់ដុំ ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ