ប្រើ​ពេល​ត្រឹម​៤​ថ្ងៃ ចិន​ធ្វើតេស្ត​លើ​ប្រជា​ជន​ជាង​១០​លាន​នាក់​ហើយ


ចិន​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុម​មន្ត្រី​សុខាភិបាល​ចិន​នៅ​ភាគ​ខាងកើត​ទីក្រុង Qingdao បាន​ធ្វើតេស្តរ​កកូ​វី​ដ​១៩ លើ​ប្រជាជន​ចំនួន ៩,៩៤៧,៣០៤​នាក់ ក្នុង​រយៈពេល ៤​ថ្ងៃ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទូ​ទាំង​ទីក្រុង ដើម្បី​បញ្ឈប់​ការ​ឆ្លង​១២​ករណី មិន​ឱ្យ​កើត​ទៅ​ជា​ការ​ឆ្លង​ធំ​មួយ​នៅ​ក្នុង​ទីក្រុង​។

គណៈកម្មការ​សុខាភិបាល​ក្រុង Qingdao បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ចំនួន ៧,៦៤៦,៣៥៣ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មិន​មាន​ករណី​វិជ្ជមាន​នោះ​ទេ​។

កម្មវិធី​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ចេញ បន្ទាប់​ពី​មាន​អ្នក​ឆ្លង​កូ​វី​ដ​ដោយ​គ្មាន​រោគ​សញ្ញា មាន​ទំនាក់ទំនង​នឹង​មន្ទីរពេទ្យ​ដែល​ព្យាបាល​ករណី​នាំ​ចូល កាលពី​ចុង​ស​ប្តា​ហ៍​។

Chinese officials tested nearly 10 million people for Covid-19 in four days

គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន បាន​និយាយ​ថា មាន​ករណី​ថ្មី​ចំនួន ១១ ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ នៅ​ទូ​ទាំង​ប្រទេស​។ ១០​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​នាំ​ចូល ហើយ​មួយ​ករណី​ជា​ករណី​មិន​ស្តែង​ជា​រោគ​សញ្ញា ហើយ​ទើបតែ​ចេញ​ជា​រោគ​សញ្ញា​បន្តិចបន្តួច​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ