បើ​លោក​អ្នក​ស្រឡាញ់​រថយន្ដ សូម​អាន​គន្លឹះ​ក្នុង​ការ​ថែរក្សា​វា


រថយន្ត​ទំនើប​ថ្មី​ៗ អាច​មាន​គ្រឿងបន្លាស់​ប្រហែល​៧,៥​ម៉ឺន​បំណែក ហើយ​បើ​មាន​គ្រឿងបន្លាស់​ណាមួយ​ដំណើរការ​មិនល្អ វា​នឹង​អាច​មាន​ឥទ្ធិពល​ដល់​រថយន្ត​របស់​អ្នក ។ ការ​ថែទាំ​រថយន្ត​ឲ្យ​នៅ​តែ​មាន​ស្ថាន​ភាពល្អ នឹង​ជួយ​ឲ្យ​អ្នកមាន​សុវត្ថិភាព​ពេល​បើកបរ ប្រើប្រាស់​បាន​យូរ ហើយ​នៅ​ថ្ងៃ​ណាមួយ​ដែល​អ្នក​ចង់​លក់​វា អ្នក​នឹង​ទទួល​បាន​តម្លៃ​ដ៏​សមរម្យ ។ ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ថែទាំ​រថយន្ត​ថ្មី​របស់​អ្នក ។

១-​ត្រួតពិនិត្យ​ប្រេងម៉ាស៊ីន​រថយន្ត ៖
ចូរ​ត្រួតពិនិត្យ​វា​ឱ្យ​បាន​ទៀងទាត់ អ្នក​អាច​ពិនិត្យ​ជា​ប្រចាំខែ​សម្រាប់​យានយន្ត​ដែល​មាន​ស្ថាន​ភាពល្អ និង​ពិនិត្យ​ឲ្យ​បាន​ញឹកញាប់ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មានការ​លិច​ធ្លាយ​ប្រេង ឬ​ត្រូវ​បន្ថែម​ប្រេង​ជា​ប្រចាំ ។ អ្នក​គួរតែ​ចត​រថយន្ត​នៅ​កន្លែង​រាបស្មើ ដើម្បី​អាច​ពិនិត្យ​មើល​កម្រិត​ប្រេង​បាន​ត្រឹមត្រូវ ។ សូមកុំ​បន្ថែម​ប្រេង​លើស​ពី​ទំហំ​ផ្ទុក​របស់​ម៉ាស៊ីន ហើយ​ប្រសិនបើ​រក​ឃើញ​ថា មានការ​លិច​ធ្លាយ​ប្រេង សូម​ជួសជុល​វា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

២-​ពិនិត្យ​សម្ពាធ​ខ្យល់​ក្នុង​កង់​រថយន្ត ៖
អ្នក​គួរតែ​ប្រើ​ឧបករណ៍​វាស់​សម្ពាធ​កង់​រថយន្ត​នីមួយ​ៗ​ឲ្យ​បាន​ត្រឹមត្រូវ រួម​ទាំង​ថាស​របស់​រថយន្ត​រៀង​រាល់​១​ខែ​ម្តង និង​មុន​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ។ ធ្វើ​ដូចនេះ នៅ​ពេល​ដែល​សម្បក​កង់​រថយន្ត​ត្រជាក់ (​មុន​ពេល​បើកបរ​រថយន្ត ឬ​បន្ទាប់​ពី​បើកបរ​តិច​ជាង​៤​គីឡូម៉ែត្រ​)​។ កំណត់​សម្ពាធ​កង់​រថយន្ត​ដែល​ណែនាំ​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត មិនមែន​សម្ពាធ​អតិបរមា ដែល​ធ្វើ​ឲ្យ​កង់​រថយន្ត​ឡើង​ប៉ោង​នោះ​ទេ ។

៣-​លាង​រថយន្ត ៖
សូម​ព្យាយាម​លាង​រថយន្ត​របស់​អ្នកជា​រៀង​រាល់​ស​ប្តា​ហ៍ ប្រសិនបើ​អាច ។ អ្នក​គួរ​លាង​សម្អាត​តួ​រថយន្ត ហើយ​បើ​ចាំបាច់ សូម​លាង​សម្អាត​តួ​ខាងក្រោម​រថយន្ត​ផង​ដែរ​ដើម្បី​កម្ចាត់​ភាព​កខ្វក់ និង​អំបិល​ដែល​ជាប់​នៅ​ពេល​បើកបរ​តាម​ផ្លូវ ។ ម្យ៉ាងទៀត អ្នក​គួរ​ប៉ូ​លា​តួ​រថយន្ត​ដើម្បី​រក្សា​ពណ៌ និង​ធ្វើ​ឲ្យ​វា​មើលទៅ​ភ្លឺ​រលោង ។

៤-​ពិនិត្យ​មើល​តម្រង​ខ្យល់ ៖
អ្នក​គួរតែ​ត្រួតពិនិត្យ​មើល​តម្រង​ខ្យល់​រថយន្ត និង​យក​វា​ចេញពី​រថយន្ត ហើយ​ដាក់​វា​បញ្ចាំង​នឹង​ពន្លឺ​ថ្ងៃ ។ ប្រសិនបើ​មិនឃើញ​មាន​ពន្លឺ​ចូល​តាម​តម្រង​ខ្យល់​នេះ​ទេ សូម​ដូរ​វា​ចេញ​។ បើ​មិន​អីចឹង​ទេ សូម​អនុវត្ត​តាម​ការ​ណែនាំ​នៅ​ពេល​ណា​សម​ស្រប​ក្នុង​ការ​ដូរ​វា​ចេញ ។

៥-​ត្រួតពិនិត្យ​មើល​ហ្វ្រាំង ៖
ប្រព័ន្ធ​ហ្វ្រាំងរថយន្ត​ទំនើប ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឲ្យ​អ្នក​ដូរ​វា​បាន​ទៀងទាត់ និង​រក្សា​ប្រសិទ្ធភាព​ហ្វ្រាំង​ជា​អតិបរមា​។ ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញ​ថា មាន​បញ្ហា​ណាមួយ​ជាមួយនឹង​ប្រព័ន្ធ​ហ្វ្រាំង សូម​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​ហ្វ្រាំង​ភ្លាម​ៗ ។

បើ​ប្រព័ន្ធ​ហ្វ្រាំង​មាន​បញ្ហា អ្នក​អាច​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។

៦-​ត្រួតពិនិត្យ​អា​គុយ​រថយន្ត ៖
អ្នក​គួរ​ត្រួតពិនិត្យ​ត​ម្កៀ​ប​ចាប់​អា​គុយ និង​ខ្សែ​សាក​អា​គុយ​ដើម្បី​ប្រាកដ​ថា វា​ត្រូវ​បាន​ភ្ជាប់​ដោយ​សុវត្ថិភាព គ្មាន​ការ​សឹក ឬ​ច្រែះ​ស៊ី​។ ប្រសិនបើ​អា​គុយ​រថយន្ត​មាន​គម្រប​អាច​បើក​បាន សូម​ពិនិត្យ​មើល​កម្រិត​សារធាតុ​រាវ​របស់​វា​រៀង​រាល់​២​ទៅ​៣​ខែ​ម្តង ជា​ពិសេស នៅ​ពេល​អាកាសធាតុ​ក្តៅ ។

ក្រោយ​ពី​អាន​គន្លឹះ​ទាំងអស់​ខាងលើ​នេះ​ហើយ តើ​លោក​អ្នក​យល់​ឃើញ​យ៉ាងណា​ដែរ ?

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ