នាយក​វិទ្យាស្ថាន​សុខភាព​ជាតិ​អា​មេ​រិ​ក​ថា វ៉ាក់សាំង​នឹង​មក​ដល់​ប៉ុន្មាន​ខែ​ក្រោយ​​នេះ


អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត Francis Collins នាយក​វិទ្យា​ស្ថាន​សុខភាព​ជាតិ​អា​មេ​រិ​ក (NIH) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ សហរដ្ឋអាមេរិក​អាច​នឹង​មាន​វ៉ាក់សាំង​សម្រាប់​ការពារ​ជំងឺ​កូ​វី​ដ​បាន​ហើយ​។

លោក Collins បាន​និយាយ​ថា វា​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ណាស់​ដែល​វ៉ាក់សាំង​កូ​វី​ដ​១៩ នឹង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​ក្រោម​មួយ​ឆ្នាំ ខណៈ​ដែល​វ៉ាក់សាំង​ជា​ទូទៅ​ប្រើប្រាស់​ពេល​ជាង​មួយ​ទសវត្សរ៍ ដើម្បី​បង្កើត​វ៉ាក់សាំង​ជោគជ័យ​។

Atqnews (Africa's Premier Travel News Site) - Aviation News, Hotel News,  Hospitality News, Destination News, Airline News, African News, Quarterly  News, I love to travel, Travel News, African Tourism, Latest News, Events

លោក​បាន​មាន​ប្រសាសន៍​ថា​៖ “​ខ្ញុំ​ជឿជាក់​ថា យើង​កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​មាន​លទ្ធ​ភាព​ល្អ​ហើយ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ទៀត នៃ​ការ​មាន​វ៉ាក់សាំង​យ៉ាងតិច​មួយ​មុខ​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា ដែល​នឹង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​សុវត្ថិភាព ​និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សាកល្បង​ដំណាក់កាល​ទី ៣ លើ​មនុស្ស​រាប់​ពាន់​រាប់​ពាន់​នាក់​។​”

Novavax begins Ph 1/2 trial of COVID-19 vaccine

លោក Collins បាន​និយាយ​នៅ​ក្នុង​ពិធី​បិទ​សន្និសីទ Milken Institute 2020 Global Conference​។ លោក​បាន​ប្រាប់​ថា ការ​អភិវឌ្ឍ​នៃ​ការ​ព្យាបាល​សម្រាប់​កូ​វី​ដ​១៩ ក៏​កំពុង​ទៅ​មុខ​ផង​ដែរ​។ មួយ​ចំនួន​នៃ​ថ្នាំ​ទាំងនោះ រួម​មាន​ថ្នាំ​ប្រឆាំង​វីរុស Remdesivir និង ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ដ Dexamethasone ដែល​ថ្នាំ​ទាំង​ពីរ​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​កូ​វី​ដ​១៩៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ