ទឹកលិចបុរី! តើមានការអនុគ្រោះដល់ការបង់រំលោះផ្ទះដែរឬទេ?


រាជធានីភ្នំពេញ៖ បុរីជាច្រើននៅជាយក្រុងភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌដង្កោ ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងនាពេលនេះ ភាគច្រើនពលរដ្ឋបានទិញដោយការបង់រំលោះ។ ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ការរស់នៅ ការរកទទួលទាន និងការប្រកបការងារផ្សេងៗរបស់ពលរដ្ឋ ដែលធ្វើឲ្យសេដ្ឋកិច្ចជីវភាពគ្រួសាររបស់គាត់មានការលំបាក។ ដូច្នេះការបំពេញកាតព្វកិច្ចបង់រំលោះ ផ្ទះសម្បែងនាពេលនេះពិតជាលំ បាកសម្រាប់ពលរដ្ឋដែលរងគ្រោះពីទឹកជំនន់។

លោក កុសល ទិញផ្ទះនៅក្នុងបុរីមួយនៅតំបន់រង្វង់មូលគួរស្រូវនោះ។ ផ្ទះរបស់លោកបានជន់លិចជិតពីសប្តាហ៍ហើយ។ ក្រុមគ្រួសារលោកបានបិទទ្វារផ្ទះ មកស្នាក់អាស្រ័យជាមួយបងរបស់លោកមួយរយៈ។

លោកទទួលស្គាល់ថាទឹកជំនន់នេះពិតជាបង្កផលប៉ះពាល់ដល់ជីវភាពរបស់ពល រដ្ឋមែន។ លោកថាពលរដ្ឋជាច្រើន ដែលបានទិញផ្ទះក្នុងបុរីនៅទីនោះ ភាគច្រើនបង់រំលោះ ហើយពួកគេរកប្រាក់ចំណូលដើម្បីបង់រំលោះផ្ទះ តាមរយៈការលក់ដូរនៅមុខផ្ទះ និងការងារជាមន្រ្តីរាជការ ហើយពលរដ្ឋមួយចំនួនទៀតធ្វើការក្រុមហ៊ុននិងមានមុខ របបរផ្សេងៗទៀត។

«ខ្ញុំយល់ថាអ្នកលក់ដូរនៅផ្ទះ ពួកគាត់ប្រាកដជាមួយបញ្ហាដោយសារមិនអាចរកទទួលទានបាន។​ចំណែកមន្រ្តីរាជការ និងអ្នករកទទួលទានផ្សេងៗ ក៍មានការលំបាកដែលដោយសារពេលទឹកជំនន់នេះ ត្រូវការចំណាយច្រើនលើជីវភាពប្រចំាថ្ងៃតែមិនសូវបានចេញរកស៊ីនោះទេ» ។ នេះជាការលើកឡើងរបស់លោក កុសល ។

លោក កុសល ដែលជាមន្រ្តីរាជការមួយរូបបានបញ្ជាក់ថា លោកចង់ឲ្យមានការយោគយល់ពីម្ចាស់បុរី និងធនាគារចំពោះពលរដ្ឋនៅក្នុងតំបន់ទឹកជំនន់លិចនេះណាស់។

បើតាមលោកកុសល បុរី ដែលដាក់លក់នៅក្នុងខណ្ឌដង្កោ ជាប្រភេទផ្ទះល្វែងតូចៗ ដែលសម័យនេះ គេហៅថាវីឡាកូនកាត់នោះ មានតម្លៃចាប់ពី៥ម៉ឹនដុល្លារឡើងទៅ។ ពលរដ្ឋដែលទិញផ្ទះបង់រំលោះមានច្រើនប្រភេទ ខ្លះបង់រំលោះ១០០% ខ្លះបង់តែ ៥០%។ ការបង់រំលោះពលរដ្ឋអាចបង់ជាមួយបបុរី ហើយពលរដ្ឋខ្លះទៀងបង់ជាធនាគារ។ លោកកុសលថាបង់ជាធនាគារមានការប្រាក់ទាមជាងបង់ជាមួយបុរី។

លោកកុសល ដែលទិញផ្ទះជិត៥ម៉ឺនដុល្លារ លោកថាលោកបង់ឲ្យបុរីក្នុងមួយខែជាង៤០០ដុល្លារ។

ជំនន់ទឹកភ្លៀងនៅពេលនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងតិចជិត៨ម៉ឺនគ្រួសារ នៅក្នុងខេត្តក្រុងចំនួន១៩នៅទូទំាងប្រទេស។ ស្រូវដំណាំ របស់កសិក សម្ភារៈក្នុងផ្ទះ រួមនឹងផ្ទះសម្បែងរបស់ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន មានផ្លូវថ្នល់ សាលារៀន បានជន់លិចនិងខូចខាត។ ថ្នាក់ដឹកនាំ សម្បុរសជនជាច្រើនបានកំពុងចុះចែកអំណោយសង្រ្គោះបន្ទាន់ដល់ពលរដ្ឋ។ ប៉ុន្តែជំនួយរយៈពេលវែង ឬការស្តារជីវភាពពលរដ្ឋរងគ្រោះឡើងវិញ ក្រោយទឹកជំនន់បញ្ចប់ទៅគេមិនទាន់ឃើញរដ្ឋាភិ បាលប្រកាសយ៉ាងណានោះទេ។

អ្នកនាង សុជាតិ ដែលជាបុគ្គលិកក្រុមហ៊ុនមួយនៅក្រុងភ្នំពេញក៏បានលើកឡើងមិនខុសពីលោក កុសល ផងដែរ ដោយអ្នកនាងស្នើសុំខាងធនាគារនិងម្ចាស់បុរីមានការយោគយល់ពន្យាពេលបង់រំលោះនេះសម្រាប់ផ្ទះពលរដ្ឋដែលជនលិច ។

អ្នកនាងបានលើកឡើងថា «ផ្ទះពេលលិចបែបនេះ ចង់មិនចង់គឺប្រាកជាត្រូវខូចខាតសម្ភារៈក្នុងផ្ទះ ហើយយើងក៏ខានលក់ដូរ ព្រោះផ្ទះលិចទឹក ដូច្នេះចំណូលក៏បាត់ ហើយត្រូវជួសជុលផ្ទះពេលទឹកស្រក ទើបខ្ញុំគិតថាគួរមានការយោគយល់ណាមួយដល់ពួកយើងដែលបានទិញផ្ទះបង់រំលោះ» ។

អ្នកឃ្លំាងមើលបញ្ហាសង្គម បានលើកឡើងថាការជួយពលរដ្ឋខាងសេដ្ឋកិច្ច ដូចជាបញ្ហាបំណុលធនាគារ ការផ្តល់ដើមទុន ការផ្តល់ពូជស្រូវ ជី ក្រោយទឹកជំនន់ ជាកក្តាសំខាន់ ណាស់ក្នុងការស្តារជីវភាពពលរដ្ឋរងគ្រោះឲ្យប្រសើរឡើងវិញ។

ចំពោះជំនួយដោះស្រាយខាងបំណុលធនាគារ ត្រូវគេមើលឃើញថាមិនមែនមានតែពលរដ្ឋបងរំលោះផ្ទះសម្បែងនោះទេ ពលរដ្ឋនៅទីជនបទជាច្រើន ក៏មានបញ្ហាបំណុលខាងកសិកម្មដែល​នៅពេលទឹកជន់លិច បន្ថែមពីលើបញ្ហាកូវីដ១៩នោះ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ