ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុតលោកប្រធានាធិបតីចិន ផ្ញើសារអបអរសាទរលោកប៉ៃដិន

10 ខែ មុន

ចិន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ…

ចិន ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ បានផ្ញើសារអបអរសាទរដល់លោកចូបៃដិន ប្រធានាធិបតីជាប់ឆ្នោត ជាងពីរសប្តាហ៍បន្ទាប់ពីបេក្ខជនប្រជាធិបតេយ្យត្រូវបានគេព្យាករណ៍ថា ជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក។

Xi finally congratulates Biden on victory - DTNext.in

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានដកស្រង់សម្ដីលោកស៊ីបាននិយាយថា «ការជំរុញការអភិវឌ្ឍប្រកបដោយស្ថេរភាពនិងទំនាក់ទំនងប្រកបដោយស្ថេរភាព នៃទំនាក់ទំនងចិន – អាមេរិកមិនត្រឹមតែជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញនូវក្តីរំពឹងរួមរបស់សហគមន៍អន្តរជាតិផងដែរ» ។

Xi Jinping Finally Congratulates Joe Biden; Hopes US, China Will Uphold  Spirit of Non-Confrontation | India.com

លោកស៊ីបានបន្ថែមទៀតថា «ខ្ញុំសង្ឃឹមថានឹងឃើញភាគីទាំងពីរប្រកាន់ខ្ជាប់នូវស្មារតីមិនឈ្លោះ មិនប្រឈមមុខគ្នា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងផ្តោតលើកិច្ចសហប្រតិបត្តិការនៅពេលគ្រប់គ្រងជម្លោះ» ។

លោកស៊ី ចូលរួមជាមួយបណ្តាមេដឹកនាំពិភពលោកដែលបានអបអរសាទរលោកបៃដិនក្នុងការឈ្នះការបោះឆ្នោត ទោះបីជាប្រធានាធិបតីដូណាល់ត្រាំបានបដិសេធមិនទទួលស្គាល់ក៏ដោយ។ ដោយឡែកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀពូទីន មិនបានអបអរសាទរចំពោះប្រធានាធិបតីជាប់ឆ្នោតទេ៕