ថ្មីចែស! គ្រាន់តែ​អង្គុយ​សម្លឹង​កាមេរ៉ា​​មិន​ធ្វើ​អ្វី​សោះ ក៏​ក្លាយ​ជា​តារា TikTok ដែរ


វៀតណាម​ ៖ ​តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​វៀតណាម​វ័យ​កណ្តាល​ម្នាក់​កំពុង​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា TikTok ដោយ​គ្រាន់តែ​នៅ​ស្ងៀម​មិន​ធ្វើ​អ្វី ក្រៅពី​សម្លឹង​កាមេរ៉ា​។

Un hombre es furor en TikTok por no hacer nada | Crónica | Firme junto al  pueblo

ជនជាតិ​វៀតណាម លោក Anh Tran Tan គ្រាន់តែ​ប្រើ​កាមេរ៉ា​ទូរស័ព្ទ​របស់​គាត់ ថត​សកម្ម​ភាព​​សម្លឹង​ស្ងៀម​មិន​ធ្វើ​អ្វី ហើយ​មាន​ភ្ជាប់​ជាមួយនឹង​តន្ត្រី​វៀតណាម​ចាក់​នៅ​ខាងក្រោយ​។

គាត់​មិន​មាន​ព័ត៌មាន​អ្វី​ច្បាស់លាស់​អ្វី​នៅ​លើ TikTok ទេ ដោយ​គ្រាន់តែ​មាន​វី​ដេ​អូ​ខ្លី​ៗ ២​ទៅ​៣​ប៉ុណ្ណោះ​។ ប៉ុន្តែ​គាត់​មាន​អ្នក​តាមដាន​ជាង ៥០០,០០០​នាក់ និង​អ្នក​ចុច Like ជាង ៧.៨​លាន​នាក់​។ គាត់​អាច​មាន​អ្នកគាំទ្រ​ច្រើន​បែប​នេះ ដោយ​គ្រាន់តែ​នៅ​ស្ងៀម​សម្លឹង​កាមេរ៉ា​តែ​ប៉ុណ្ណោះ​។

Chỉ một biểu cảm ngơ ngác trước máy quay, ông chú bỗng trở thành "hot  TikTok", clip đạt triệu view

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​បុរស​វៀតណាម​ម្នាក់​នេះ មិន​មេន​ជា​មនុស្ស​តែ​ម្នាក់​ដែល​បាន​ធ្វើ​​រឿង​ចម្លែក​នេះ​ទេ​។ កាលពី​ប៉ុន្មាន​ខែ​មុន មាន​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ឈ្មោះ Muhammad Didit បាន​ថត​សកម្មភាព​អង្គុយ​ស្ងៀម​មិន​ធ្វើ​អ្វី​ទាល់តែ​សោះ ហើយ​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើ​ឱ្យ​មាន​អ្នក​មើល​ជា​ច្រើន​លាន​នាក់​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ