តំបន់​ទេសចរណ៍​សំខាន់​មួយ​បើកទ្វារ​ឡើង​វិញ បើ​ទោះជា​កូ​វី​ដ​កំពុង​ធ្វើទុក្ខ


ឥណ្ឌា​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា វិហារ​ដ៏​ល្បី​របស់​ឥណ្ឌា The Taj Mahal បាន​បើក​អោយ​ភ្ញៀវ​ទេសចរ​ចូល​លេង​វិញ​នៅ​ថ្ងៃ​ច័ន្ទ បើ​ទោះបីជា​ប្រទេស​ឥណ្ឌា​កំពុង​តែ​ប្រជែង​ជាមួយនឹង​អា​មេ​រិ​កលើ​តារាង​កូ​វី​ដ​ក៏​ដោយ​។

ប្រទេស​ឥណ្ឌា​ ដែល​មាន​ប្រជាជន ១.៣​ពាន់​លាន​នាក់ និងទីក្រុង​មួយ​ចំនួន​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ បាន​កត់ត្រា​ករណី​ជំងឺ​កូ​វី​ដ ជាង ៥.៤​លាន​នាក់​។ មាន​អ្នក​​ឆ្លង​ថ្មី​ប្រមាណ ១០​ម៉ឺន​នាក់ និង​មាន​អ្នក​បាត់​បង់​ជីវិត ​ជាង ១,០០០​នាក់​ជា​រៀងរាល់ថ្ងៃ​។

Taj Mahal to reopen even as virus rages in India - Plataforma Media

ប៉ុន្តែ​បន្ទាប់​ពី​មានការ​ចាក់សោរ​យ៉ាង​តឹងរ៉ឹង​កាលពី​ខែមីនា ដែល​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​រាប់​សិប​លាន​នាក់ លោកនាយក​រដ្ឋមន្ត្រី Narendra Modi មានការ​ស្ទាក់ស្ទើរ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ដូច​ប្រទេស​មួយ​ចំនួន​និង​រឹត​បន្តឹង​វី​ស​សកម្មភាព​ម្តងទៀត​។

ផ្ទុយ​ទៅ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​របស់​លោក​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​កាន់តែ​ច្រើន​ឡើង​រាប់​បញ្ចូល​ទាំង ការ​បើក​ខ្សែ​រថភ្លើង​ជា​ច្រើន ជើងហោះហើរ​ក្នុងស្រុក ទីផ្សារ ភោជនីយដ្ឋាន និង​ឥលូវ​នេះ​បើក​វិហារ Taj Mahal​។

India to reopen Taj Mahal despite record daily jump in Covid-19 cases

វិហារ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​នៅ​ទីក្រុង Agra ភាគ​ខាងត្បូង​ទីក្រុង​ញូ​វ​ដេ​លី គឺជា​កន្លែង​ទេសចរណ៍​ពេញ​និយម​បំផុត​របស់​ឥណ្ឌា​។ ជា​ធម្មតា​វា​ទាក់ទាញ​ភ្ញៀវ ៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​បិទ​តាំងពី​ខែមីនា​។

ក្រុម​មន្ត្រី​បាន​និយាយ​ថា នៅ​ពេល​វា​បើក​ឡើង​វិញ វិធាន​នៃ​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​យ៉ាង​តឹង​រឹង​នឹង​ត្រូវ​បាន​ដាក់​ចេញ ហើយ​ចំនួន​អ្នក​ទស្សនា​ប្រចាំ​ថ្ងៃ​នឹង​ត្រូវ​បាន​កំណត់​ត្រឹម ៥,០០០​នាក់ ដែល​ជា​អត្រា​មួយ​ភាគ​បួន​នៃ​អត្រា​ធម្មតា​។ សំបុត្រ​អាច​ទិញ​បាន​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ប៉ុណ្ណោះ​៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ