ដំ​ណាំ​រួម​ផ្សំ​ និង​ដំណាំ​កសិកម្ម​នៅ​ខេត្តក្រចេះបន្ត​ក្រៀម​ស្វិត​ងាប់​ដោយសារ​គ្មាន​ទឹក


ខេត្តក្រចេះ​ ៖ បើ​ទោះបីជា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ស្ថានភាព​ភ្លៀង​បាន​បង្អុរធ្លាក់​ច្រើន​បន្តិច​យ៉ាងណា​​ក្តីក៏​ប្រជា​កសិក​លើក​ឡើង​ថា ​​មិនមិន​បាន​ស្រោចស្រព​គ្រប់​ទីកន្លែង​សម្រាប់​ការ​ដាំ​ដុះ​នោះ​ទេ ដោយ​ពួក​គាត់​សម្តែង​នូវ​ក្តីបារម្ភ​ថា ទិ​ន្នផល​ស្រូវ​វស្សា​របស់​ពួក​គាត់​ នឹង​ធ្លាក់​ចុះ​នៅ​ពេល​ដែល​ឆ្នាំ​នេះ​គ្រោះ​រាំង​ស្ងួតបាន​អូស​បន្លាយពេល​យូរ​នា​ដើមឆ្នាំ​បែប​នេះ​។​

ក្រោយ​ពី​គ្រោះ​រាំង​ស្ងួត​នា​ដើមរដូវ​វស្សា​ដែល​មន្ត្រី​ជំនាញ​ចាត់​ទុក​ថា ជា​កូន​រដូវប្រាំងនា​ដើមរដូវ​នេះ​បាន​អូស​បន្លាយពេល​យូរក៏​កំពុង​តែ​បង្ក​ឲ្យ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ដំណាំ​ក​សិកម្ម​គ្រប់​ប្រភេទ​ដោយ​ត្រូវ​ស្វិត​ក្រៀម​ស្រពោន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​កង្វះ​ទឹក​។

​ដីស្រែ​ដែល​បាន​សាបព្រោះ​សំណាបរួចរាល់​ជា​ច្រើន​កន្លែង​ក្នុងស្រុក​ចិត្រ​បុរី និងស្រុក​ព្រែក​ប្រសព្វ ត្រូវ​បាន​ស្ងួត​បែក​ប្រេះ​ក្រហែង ​ចំណែកឯ​សន្ទូង ​និង​សំណាប​ក៏​ត្រូវក្រហម​ក្រៀម​ងាប់​ជា​ហូរហែ ស្រប​ពេល​ដែល​ប្រឡាយ​ទឹក អូរ និង​ស្រះ​ទឹក​ក៏​ត្រូវ​រីង​ហួតស្ទើរ​ដល់​បាតដី បន្ទាប់​ពី​ប្រជា​កសិករ​នាំ​គ្នា​បូម​ប​ញ្ជូ​ល​ទឹក​ក្នុង​ស្រែ​ តែ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ដូច​តាម​តម្រូវការ​នោះ​ទេ​។​

ពលរដ្ឋ​ជា​ប្រជា​កសិករ​នៅ​ស្រុក​ចិត្រ​បុរី ក៏​ដូច​ជា​នៅ​ក្នុងស្រុក​ព្រែក​ប្រសព្វ​ដែល​ចាប់យក​នូវ​របរ​កសិក​កម្ម​ជា​ប្រភព​ចំណូល​ចម្បង​នោះបាន​សម្តែង​ក្តី​បារ​កម្ភ​ថា ទិន្នផល​ស្រូវ និង​ដាំ​ណាំ​កសិកម្ម​របស់​ពួ​គគាត់​នៅ​ឆ្នាំ​នេះ​នឹង​អាច​បាត់​ទិ​ន្ន​ផល​ដល់​ទៅ​ជាង​៥០% ពី​ឆ្នាំ​មុន ដោយសារ​តែ​ឆ្នាំ​នេះគ្មាន​ទឹក​សម្រាប់​ផ្គត់ផ្គង់​។

ពួក​គាត់​បាន​រៀបរាប់​ប្រាប់​ថា ជា​រៀង​រាល់ឆ្នាំ​ក្នុង​ខែ​នេះ ការ​ដក​ស្ទូង​របស់​ពួក​គាត់​ត្រូវ​បាន​បញ្ចប់​រួចរាល់ តែ​សម្រាប់​ឆ្នាំ​នេះ​កុំ​ថា​តែសាបព្រោះ សូ​ម្បី​តែ​ភ្ជួរ​រាស់​ដាស់ដី ក៏​មាន​ខ្លះ​នៅ​មិន​ទាន់​បាន​ធ្វើ​នៅឡើយ ដោយ​សារ​តែ​ដីប្រេះ​ក្រហែង​គ្មាន​ទឹក​។​

ស្របគ្នា​នេះ​ដែរ​ក៏​មាន​ប្រជា​កសិករ​មួយ​ចំនួនបាន​សម្រេច​ធ្វើ​ស្រូវពង្រោះ​ចោល​ទៅវិញ​ដោយសារ​គ្មាន​ទឹក​គ្រប់គ្រាន់​។ គ្រោះ​រាំង​ស្ងួត​ដើមរដូវ​នេះ​ គឺ​ពូក​គាត់​លើក​ឡើង​ថា មិនធ្លាប់​ជួប​ប្រទះ​នោះ​ទេ​កាលពីមុន​មក​។ ហើយ​ប្រសិនបើ​គ្រោះ​រាំង​ស្ងួត​នៅ​តែ​អូស​បន្លាយពេល​យូរ​បែប​នេះ ឆ្នាំ​ក្រោយ​ពូក​គាត់​នឹង​មិន​មាន​ល​ទ្ឋ​ភាព​សម្រាប់​ទិញ​ស្រូវពូជ និង​ជី​ដាក់ស្រែ​ទៀត​នោះ​ទេ​។​

ជាមួយ​គ្នា​នេះ​ពួក​គាត់​បាន​ស្នើឲ្យ​អាជ្ញាធរ​ផ្តល់​ជា​ប្រឡាយ​ទឹក​មេ​ធំ​ៗនៅ​តាម​តំបន់គោលដៅ​ដាំ​ដុះ​របស់​ពួក​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​ងាយស្រួល​ក្នុង​ការ​បង្កបង្កើន​ផល ​បើ​ទោះបី​ជា​ជួប​ប្រទះ​នូវ​កូន​រដូវប្រាំង​រយៈពេល​យូរ​បែប​ណា​ក្តី​។​

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ​កក្កដា នេះ ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ​នៃ​មន្ទីរកសិកម្ម​ខេត្ត​លោក សំ សំអាង បាន​អះអាង​ថា គ្រោះ​រាំង​ស្ងួត​ឬកូន​រដូវប្រាំង​ដើមឆ្នាំ​នេះ​មិនទាន់​បង្ក​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដោយគ្រាន់តែ​មាន​ចំនួន​តិចតួច​បាន​រង​ការ​ប៉ះពាល តែ​ក៏​បាន​ធូរស្រាល​វិញ​ក្រោយ​ពី​មាន​ភ្លៀងធ្លាក់​ជោក​ជាំ​បន្តិច​រួច​មក​។​

លោក​ប្រធាន​ការិយាល័យ​បាន​អះអាង​ទៀត​ថា មន្ទីរ​ជំនាញ​បាន​ចាត់​ឲ្យ​មាន​មន្ត្រី​ចុះទៅ​ដល់​មូលដ្ឋាន​គោលដៅ​ងាយ​រង​គ្រោះ​ជាប់​ជា​ប្រចាំ ដើម្បី​ត្រួតពិនិត្យ ​និង​វាយតម្លៃ​លើការ​ខូចខាត ហើយ​មន្ទីរ​ជំនាញ​ និងរ​ក
ល​ទ្ឋ​ភាព​ជួយ​ស្តារ​ឡើង​វិញ​ឲ្យ​ទៅ​ពួក​គាត់​នៅ​ពេលដែល​ពួក​គាត់​ជួប​ការ​ខូចខាត ទាំង​ការ​ផ្តល់​គ្រាប់ពូជ និង​ផ្តល់​ប្រេង​សម្រាប់​បូមទឹក​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ