ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់យល់ច្រឡំ! មិនមែនផ្សារដើមគទេដែលលក់បន្លែថោកជាងគេ

8 ខែ មុន

អ្នកភ្នំពេញបានដឹងថាផ្សារដើមគជាកន្លែងលក់បន្លែបោះដំ។ បន្លែមមកពីប្រទេសជិតខាង និងកន្លែងដំាដុះនានាក្នុងប្រទេសបានទម្លាក់​នៅផ្សារ ដើមគ ហើយឈ្មួញបានបែងចែកបន្លែទំាងនោះទៅផ្សារដទៃ។ អ្នកលក់បន្លែបន្តបានទៅយកបន្លែពីផ្សារដើមគដើរលក់តាមរទេះ។ ផ្សារ ដើមគ មានសកម្មភាពលក់ដូរសឹង២៤ម៉ោងក្នុងមួយថ្លៃ។ តាមការចុះស្រង់ស្ថិតិទំនិញលើទីផ្សាររបស់ក្រសួងពាណិជ្ជកម្ម…

អ្នកភ្នំពេញបានដឹងថាផ្សារដើមគជាកន្លែងលក់បន្លែបោះដំ។ បន្លែមមកពីប្រទេសជិតខាង និងកន្លែងដំាដុះនានាក្នុងប្រទេសបានទម្លាក់​នៅផ្សារ ដើមគ ហើយឈ្មួញបានបែងចែកបន្លែទំាងនោះទៅផ្សារដទៃ។ អ្នកលក់បន្លែបន្តបានទៅយកបន្លែពីផ្សារដើមគដើរលក់តាមរទេះ។ ផ្សារ ដើមគ មានសកម្មភាពលក់ដូរសឹង២៤ម៉ោងក្នុងមួយថ្លៃ។

តាមការចុះស្រង់ស្ថិតិទំនិញលើទីផ្សាររបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថាផ្សារដើមគមិនមែនជាកន្លែងលក់បន្លែរាយថោកជាងគេនោះទេ។ តួយ៉ាងដូចជានៅថ្ងៃនេះ ស្ពៃក្រញ៉ាញ់ ដែលលក់ក្នុងផ្សារដទៃក្នុងមួយគីឡូក្រាមតែពី៤ពាន់ ទៅ៥ពាន់រៀល តែផ្សារដើមគលក់៦ពាន់រៀល។ ចំណែកសាឡាត់ផ្សារធំថ្មីលក់៥ពាន់រៀល ផ្សារច្បារអំពៅលក់៧ពាន់រៀល ផ្សារអូរឬស្សីលក់៤ពាន់រៀល ផ្សារកណ្តាលនិងផ្សារដើមគលក់៥ពាន់រៀល។

នៅផ្សារច្បារអំពៅលក់អង្ករប្រភេទលេខ១ថោកជាងគេក្នុងចំណោមផ្សារធំៗនៅភ្នំពេញ។ នៅថ្ងៃទី១៥មករានេះ ផ្សារច្បារអំពៅលក់អង្ករលេខមួយ គឺអង្ករផ្សារម្លិះមួយគីឡូក្រាមត្រឹមតែ៣ ៥០០រៀល ក្នុងមួយគីឡូក្រាម ខណៈផ្សារដើមគលក់ថ្លៃ៣ ៧០០រៀល ផ្សារធំថ្មី ៣ ៧៤០រៀល ហើយផ្សារកណ្តាលនិងផ្សារអូរឬស្សីលក់ដល់ទៅ៤ ០០០រៀលក្នុងមួយគីឡូក្រាម។

ត្រីនិងសាច់សត្វដទៃ ច្រើននៅផ្សារដើមគ លក់ថោកជាងគេ។ សាច់គោនៅផ្សារដើមគ លក់ថ្លៃនេះ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម ខណៈនៅផ្សារច្បារអំពៅលក់៤៥ ០០០រៀល ចំណែកផ្សារធំថ្មី ៤២ ០០០រៀលតែផ្សារអូរឬស្សីលក់តែ៣៣ ០០០ប៉ុណ្ណោះ។ សាច់ជ្រូកសុទ្ធនៅផ្សារដើមគលក់ថោកជាងគេគឺមួយគីឡូក្រាមថ្លៃតែ២ម៉ឺនរៀល ខណះផ្សារផ្សេងៗទៀតលក់ ២៥ ០០០ ទៅ២៨ ០០០រៀល។​

ត្រីរ៉សស្រស នៅផ្សារច្បារអំពៅនិងផ្សារកណ្តាលលក់ថោកជាងគេ ក្នុងមួយគីឡូក្រាមថ្លៃតែ ១ម៉ឺនរៀលចំណែកនៅផ្សារដើមគនិងផ្សារផ្សេងទៀតថ្លៃ ១១ ០០០រៀលទៅ១២ ០០០រៀល។

បើនិយាយពីខេត្តវិញ ខេត្តដែលលក់អង្ករលេខមួយថោកជាងគេខេត្តក្រចេះ។ ខេត្តជាប់ទន្លេ មេគង្គមួយនេះ លក់អង្ករផ្សារម្លេះតែ២ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈខេត្តនានាលក់ពី២ ២០០រៀលទី២៧២០រៀលក្នុងមួយគីក្រាម៕