ជំនន់ទឹកភ្លៀងអាចជន់លិចតំបន់ អង្គរវត្តដែលឬទេ?


ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់ បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរ ចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។

សៀមរាបជាខេត្តមួយក្នុងចំណោមខេត្តទំាង១៩ នៅកម្ពុជាដែលកំពុងទទួលរងការវាយប្រហារដោយជំនន់ទឹកភ្លៀង។ កសិណទឹកព័ទ្ធជុំវិញប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត មានសារៈសំខាន់នៅក្នុងការពារប្រាសាទមិនឲ្យដួលរលំ និងលិចលុងដោយប្រការណាមួយ។

អាជ្ញាធរអប្សរាក៍បានបញ្ជាក់ថា ទោះបីខេត្តសៀមរាបបានទទួលរងទឹកភ្លៀងធ្លាក់បន្តបន្ទាប់យ៉ាងណាក្តី អ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្វែរទឹកទាំងនោះឱ្យធ្លាក់បន្តចុះទៅផ្នែកខាងក្រោមតាមប្រព័ន្ធធារាសាស្ត្របុរាណដោយពុំឱ្យយមានការជន់លិចក្នុងតំបន់ប្រាសាទនិងក្រុងសៀមរាបឡើយ។

សូមជម្រាបថាខេត្តក្រុងទំាង៩ ១៩របស់កម្ពុជាដែលកំពុងទទួលរងជំនន់ទឹកភ្លៀងមានខេត្ត ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ រាជធានីភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។ ក្នុងចំណោមខេត្តទំាង ១៩នេះ មានពលរដ្ឋជិត៨ម៉ឺនគ្រួសារ បានរងផលបះពាល់។ ផ្ទះពលរដ្ឋ៥៦ខ្នងបាន ខូចខាត ហើយពលរដ្ឋ២៥នាក់បានស្លាប់។ នេះបើតាមរបាយការណ៍របស់គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី១៩តុលាម្សិលមិញ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ