ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ពិភាក្សា​ជាមួយ WHO ក្នុង​ការ​ពិនិត្យ​លើ​វ៉ាក់សាំង សម្រាប់​ប្រើ​ជា​សកល

1 ឆ្នាំ មុន

ចិន ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍​ថា ប្រទេស​ចិន​កំពុង​ពិភាក្សា ដើម្បី​ឱ្យ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ ដែល​ផលិត​ក្នុងស្រុក​របស់​ខ្លួន ឱ្យ​ត្រូវ​បាន​វាយតម្លៃ​ដោយ​អង្គការ​សុខភាព​ពិភពលោក…

ចិន ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍​ថា ប្រទេស​ចិន​កំពុង​ពិភាក្សា ដើម្បី​ឱ្យ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ ដែល​ផលិត​ក្នុងស្រុក​របស់​ខ្លួន ឱ្យ​ត្រូវ​បាន​វាយតម្លៃ​ដោយ​អង្គការ​សុខភាព​ពិភពលោក ដែល​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ប្រើប្រាស់​ជា​លក្ខណៈ​សកល​។

កម្មករ​រាប់រយ​រាប់​ពាន់​នាក់ ​និង​ក្រុម​មនុស្ស​ផ្សេង​ៗ​ទៀត ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នកមាន​ហានិ​ភ័យ​ខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ត្រូវ​បាន​ផ្តល់​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផលិត​ក្នុងស្រុក ទោះបីជា​ការ​ពិសោធ​ន៍​​គ្លីនិក​មិន​ទាន់​បាន​បញ្ចប់​ពេញលេញ​ក៏​ដោយ ដែល​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​សំណាក់​អ្នកជំនាញ​។

អ្នកសម្របសម្រួល​របស់ WHO សម្រាប់​ថ្នាំ​សំខាន់​ៗ​ និង​បច្ចេកវិទ្យា​សុខភាព​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច លោក Socorro Escalate បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​តាម​អ៊ីន​​ធើរ​ណេ​ត​ថា ប្រទេស​ចិន​បាន​ធ្វើការ​ពិភាក្សា​បឋម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ដើម្បី​បញ្ចូល​វ៉ាក់សាំង​របស់​ខ្លួន​ក្នុង​បញ្ជី​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់​។

នីតិវិធី​ចុះបញ្ជី​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក អនុញ្ញាត​ឱ្យ​វាយតម្លៃ​វ៉ាក់សាំង​និង​ការ​ព្យាបាល ដែល​មិន​មានការ​អនុញ្ញាត ដើម្បី​វាយតម្លៃ​ឱ្យ​បាន​ឆាប់រហ័ស​ចំពោះ​ភាព​អាច​រកបាន​របស់​ពួក​គេ​ក្នុង​គ្រាអាសន្ន​សុខភាព​សាធារណៈ​។

ប្រទេស​ចិន​មាន​វ៉ាក់សាំង​ពិសោធន៍​យ៉ាងតិច​ចំនួន​៤ នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាក​ល្បង​ព្យាបាល ដែល​២​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន China National Biotec Group (CNBG) និង ២​ទៀត​មក​ពី​ក្រុមហ៊ុន Sinovac Biotech​។ វ៉ាក់សាំង​ទាំងនេះ ត្រូវ​បាន​ធ្វើតេស្ត​នៅ​ក្នុង​ប្រទេស​ដូច​ជា ប៉ា​គី​ស្ថាន ឥណ្ឌូ​ណេ​ស៊ី ប្រេ​ស៊ី​ល រុ​ស្ស៊ី និង​អា​រ៉ាប់​រួម​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ reuters