ចម្លែក! ស្រ្តីម្នាក់រកឃើញម្ជុលវែងពីរដើមដោតជាប់ខួរក្បាល


ចិន៖ស្ត្រីជនជាតិចិនម្នាក់ដែលបានទទួលការថត CT-Scan បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ស្រាល បានដឹងថានាងមានម្ជុលលោហធាតុចំនួនពីរ ដែលបានបង្កប់នៅក្នុងខួរក្បាលរបស់នាង។ នេះបើយោងប្រភពព័ត៌មាន Oddity Central ។

ស្ត្រីអាយុ ២៩ឆ្នាំ ត្រកូល Zhu មកពី Zhengzhou បានជួបគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវបានគេណែនាំឱ្យថត CT-Scan ដើម្បីធ្វើឱ្យប្រាកដថាមិនមានការខូចខាតដល់ក្បាលរបស់នាងទេ។ ជាភ័ព្វសំណាងការស៊ើបអង្កេតមិនបានបង្ហាញពីភាពតក់ស្លុត ដែលទាក់ទងនឹងគ្រោះថ្នាក់នោះទេ ប៉ុន្តែវាបានបង្ហាញនូវអ្វីដែលប្លែក ដូចជាម្ជុលពីរប្រវែងប្រហែល ៥សង់ទីម៉ែត្រ និងអង្កត់ផ្ចិត ៤.៩ មីលីម៉ែត្រ បង្កប់នៅក្នុងខួរក្បាលរបស់នាង។

អ្វីដែលចម្លែកនោះគឺថា ម្ជុលមិនមានជាប់ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នោះទេ ព្រោះមិនមានស្នាមលលាដ៍ក្បាលឬស្នាមនៅលើស្បែកក្បាលទេ ហើយស្ត្រីនោះមិនមានការចងចាំអំពីការប៉ះទង្គិចក្បាលធ្ងន់ធ្ងរនៅចំណុចណាមួយក្នុងជីវិតរបស់នាងឡើយ។

វេជ្ជបណ្ឌិតជឿជាក់ថា ម្ជុលត្រូវបានបញ្ចូលដោយចេតនាឬចៃដន្យចូលក្នុងក្បាលរបស់នាងនៅពេលនាងនៅក្មេង ពីព្រោះការវិនិច្ឆ័យដោយអង្កត់ផ្ចិតរបស់ម្ជុលនេះតូចណាស់ មិនអាចចាក់ទម្លុះឆ្អឹងក្បាល របស់មនុស្សពេញវ័យបានទេ។ លើសពីនេះទៀតនាងមិនមានការចងចាំអំពីការរងរបួសក្បាលណាមួយឡើយ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ