គ្រោះ​រាំង​ស្ងួត​រយៈពេល​២​ខែ ​ធ្វើ​ឲ្យ​ស្រែ​ស្រូវ​កសិករ​ នៅ​ខេត្តពោធិ៍សាត់​ក្រៀម​ស្វិត


ខេត្តពោធិ៍សាត់ ៖ សំណាប​ពង្រោះ សន្ទូង​របស់​ប្រជា​កសិករ ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​ចំនួន​៥​ទៀត ទូ​ទាំង​ខេត្តពោធិ៍សាត់ បាន​ក្រៀម​ស្វិត​ជា​បណ្ដើរ​ៗ​ហើយ ដោយសារ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​អស់​រយៈពេល​ប្រហែល​ពីរ​ខែ​កន្លង​មកនេះ ។ ទឹក​បឹង ព្រែក អូរ ប្រឡាយ​ដែល​នៅ​សល់​តិចតួច ត្រូវ​ប្រជា​កសិករ​ដណ្ដើម​គ្នា បូម​ដាក់​ស្រែ​រៀង​ៗ​ខ្លួន ធ្វើ​ឲ្យ​រីងស្ងួត​ហួតហែង បង្ក​ការ​លំបាក​ដល់​ការ​រស់នៅ​របស់​សត្វពាហនៈ​ថែម​ទៀត​ផង​។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​កាលពី​ថ្ងៃ​ទី​២១ កក្កដា ២០១៥ លោក​ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខ​ត្ត លោក​កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​លោក​ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ត្រួតពិនិត្យ​មើល​ផល​ប៉ះពាល់ នៃ​គ្រោះ​រាំង​ស្ងួត​នេះ ព្រមទាំង​បាន​នាំ​យក​ម៉ាស៊ីនបូមទឹក​ទៅ​ជួយ​បូម​អន្តរាគមន៍​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ