គ្រូបង្រៀន​ម្នាក់​ប្រឈម​នឹង​បាត់បង់​ការ​ងារ ព្រោះតែ​​សាក់​រូប​បែប​នេះ


បារាំង​៖​តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា Sylvain ដែល​ជា​គ្រូបង្រៀន​មក​ពី Essonne នៅ​ប្រទេស​បារាំង ប្រឈម​នឹង​ការ​បាត់បង់​ការងារ ពីព្រោះ​ឪពុក​ម្តាយ​ខ្លះ​មិន​គាំទ្រ​ការ​ចាក់​សាក់​ពេញ​រាង​កាយ​របស់​គាត់ ដែល​រាប់​បញ្ចូល​ទាំង​មុខ​របស់​គាត់​ផង​។

គ្រូបង្រៀន​វ័យ ៣៥​ឆ្នាំ បាន​ទៅ​ប៉ុស្តិ៍​ទូរទស្សន៍​បារាំង BFM TV ដើម្បី​ត្អូញត្អែរ​អំពី​ការ​គម្រាម​កំហែង​បាត់បង់​ការងារ​របស់​គាត់​យ៉ាង​តឹងរ៉ឹង ផ្អែក​លើ​រូបរាង​របស់​គាត់​។ គាត់​អះអាង​ថា ថ្នាក់លើ​របស់​គាត់​បាន​ស្នើ​សុំ​ឱ្យ​គាត់​ឈប់​បង្រៀន​កូនសិស្ស​ម​ត្តេ​យ្យ​ទៀត​ហើយ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ទាក់ទង​នឹង​រូប​រាយ​មិនធម្មតា​របស់​គាត់​។ ជាក់ស្តែង គេ​មិន​បាន​រិះគន់​លើ​ការ​បង្រៀន​របស់​គាត់​ទេ តែ​គេ​ប្រកាន់​ទៅ​លើ​ស្នាម​សាក់​លើ​កាយ លើ​មុខ និង សូ​ម្បី​តែ​លើ​គ្រាប់ភ្នែក​របស់​គាត់​។

this head to toe tattooed teacher regrets not being able to teach in  kindergarten – Archyde

គ្រូបង្រៀន​រូប​នេះ​បាន​និយាយ​ថា គាត់​លែង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្រៀន​នៅ​ម​តេ​យ្យ​ទៀត​ហើយ ពីព្រោះ​សមាជិក​នៃ L’Ean Nationale មិន​ចង់​ដោះស្រាយ​ជាមួយ​បណ្តឹង​របស់​ឪពុក​ម្តាយ​ទៀត​​ទេ​។ លោក​បន្ថែម​ថា ការ​ចាក់​សាក់​របស់​គាត់​មិន​មាន​ឥទ្ធិពល​លើ​សមត្ថភាព​បង្រៀន​របស់​គាត់​ទេ ហើយ​គាត់​តែងតែ​បំពេញការងារ​របស់​គាត់​ឱ្យ​អស់ពី​សមត្ថភាព​។ ទោះ​យ៉ាងណា​ក៏​ដោយ មាន​អ្នក​ដែល​ជឿ​ថា គាត់​គឺ​មិន​សមជា​គ្រូបង្រៀន​ក្មេង​ៗ​ទាល់តែ​សោះ ព្រោះ​គ្រាន់តែ​ឃើញ​គឺ​ក្មេង​ៗ​ខ្លាច​បាត់​ទៅ​ហើយ​។

Sylvain, a school teacher & model from France poses for a photograph during  "Le Mondial du Tatouage", a tattoo convention in Paris, France | Pictures  of the Day: 10 March 2018 - News

ស្ថានភាព​ប្លែក​របស់​គ្រូបង្រៀន​រូប​នេះ បាន​បង្ក​ឱ្យ​មានការ​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក​លើ​បណ្តាញ​សង្គម​បារាំង​នៅ​ស​ប្តា​ហ៍​នេះ ដោយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​អះអាង​ថា​សមត្ថភាព​របស់​គាត់​ជា​គ្រូបង្រៀន គឺជា​រឿង​តែ​មួយ​គត់​ដែល​ចាំបាច់​ត្រូវ​ខ្វល់ ហើយ​ខ្លះ​ទៀត​និយាយ​ថា​រូបរាង​របស់​គាត់​ធ្វើ​ឱ្យ​គាត់​មិន​អាច​ទទួលយក​បាន​ក្នុង​ចំណោម​កុមារ​តូច​ៗ​។ ចុះ​អ្នក​ទាំងអស់​គ្នា​វិញ យល់​យ៉ាងណា​ដែរ​សម្រាប់​ការ​ចាក់​សាក់​របស់​គ្រូបង្រៀន​ខាងលើ?

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ