គ្រាន់តែចង់ជម្រាបថា! ភ្នំពេញនៅតែមានភោជនីយដ្ឋានលក់សាច់សត្វព្រៃ


រាជធានីភ្នំពេញ ៖ ជាភោជនីយដ្ឋានធម្មតាមួយក្នុងខណ្ឌច្បារអំពៅ មានលក់សាច់សត្វព្រៃ ដែលច្បាប់ហាមឃាត់ ​។ អ្នកមិនធ្លាប់ចូលទំនងមិនដឹង ហើយអ្នកដែលធ្លាប់ចូល បើថៅកែហាងមិនទុកចិត្ត មិនស្គាល់​ច្បាស់ ក៍ទំនងមិនអាចកុម្ម៉ង់សាច់សត្វព្រៃទំាងនោះ មកទទួលទានបានដែរ។ ហើយមនុស្សជាច្រើនក៍មិននឹកស្មានថាហាងនោះមានលក់សាច់សត្វព្រៃ ដូច្នេះដែរ។

អ្នកមិនដឹងរឿងអាចកុម្ម៉ង់អាហារធ្វើពីត្រី សាច់គោ សាច់ជ្រូកទទួលទានប៉ុណ្ណោះ។ ក្រោយថ្ងៃភ្ជុំបិណ្ឌហើយ ភោជនីយដ្ឋាននេះបានបើកទ្វារឡើងវិញ។ ភ្ញៀវចេញចូលទទូលទានជាធម្មតា នៅល្ងាចមួយ។ មានមនុស្សពីរនាក់បានជិះម៉ូតូទៅដល់ហាងនោះ នៅវេលាម៉ោងប្រមាណ៦ល្ងាច។ បុរសពីរនាក់នោះប្រាប់ទៅថៅកែស្រី ម្ចាស់ហាងថា។ “ខ្ញុំមានគ្នា៦នាក់។ មានអីខ្លះ ”។

នៅពេលបុរសពីរនាក់នេះ និយាយមិនទាន់ចប់ស្រួលបួលផង ហៅកែស្រី ឆ្លើយថា «មាន។ អញ្ចឹងយកបីចានទៅ» ។ បុរសពីរនាក់នោះឆ្លើយថា «OK» .។

មួយសន្ទុះក្រោយមក មនុស្ស៤នាក់ផ្សេងទៀតបានមកបន្តបន្ទាប់ នៅក្នុងនោះមានមនុស្សពីរនាក់ ជិះរថយន្តទំនើប មានស្លាកលេខ “នប” ទៀតផង។ បុរសពីរនាក់ដែលបានមកដល់ហាងមុន បានប្រាប់អ្នកទើបមកដល់ថា មាន”ត្រកួត”។

ស្របពេលនោះថៅកែស្រី បានដើរមកដល់ ។ ស្រ្តីវ័យជិត៥០ឆ្នាំ ដែលជាម្ចាស់ហាង បានរៀបរាប់ប្រាប់អ្នកទើបមកដល់ថា «ម៉ូយវាយកមកឲ្យព្រឹកមិញ។ ពីដំបូងវាថាមួយ ៣០ដុល្លារ តែពេលដឹកមកដល់វាថា ៣៥ដុល្លារ» ។

ក្នុងចំណោមបុរសដែលជាម៉ូយនោះ មានម្នាក់ឆ្លើយថា «៣០ឬ៣៥ក៍ដោយ បើមានទុកឲ្យមួយទៀត។» គ្រាន់តែស្តាប់សម្តីនេះចប់ ថៅកែហាងក៍ដើរចេញ។ មួយសន្ទុះមក អាហារក៍បានលើកមកដល់។ បុរសៗវ័យកណ្តាលទំាងនោះ បានទទួលទានអាហារសាច់សត្វព្រៃ ជាមួយនឹងស្រាថ្លៃ។

តាមពិតករណីលក់សាច់សត្វព្រៃនេះ សឹងមានគ្រប់ខេត្តនៅកម្ពុជា ហើយមានតំាងពីយូរយារណាស់មកហើយ។ ការបង្រ្កាបក៍មានច្រើន ការអប់រំដើម្បីបញ្ឈប់ការទទួលទានសត្វព្រៃក៍មានច្រើន ប៉ុន្តែការបំផ្លាញធនធានធម្មជាតិ ជាសត្វព្រៃនេះ មិនអស់សោះ ទោះបីសត្វដែលបានសម្លាប់មកធ្វើម្ហូបនោះ ជាប្រភេទសត្វកម្រ សត្វជិតផុតពូជ យ៉ាងណាក្តី អ្នកនិយមទទួលទានសាច់សត្វព្រៃ នៅតែឆ្ងាញ់ជាមួយសាច់ដែលសកលលោកអភរក្សនេះដដែរ។

កន្លងទៅថ្មីនេះ នៅពេលមានការផ្ទុះជំងឺកូវីដ១៩នេះ អង្គការអភិរក្សសត្វព្រៃ WWF បានចេញផ្សាយរបាយការណ៍មួយដែលថា ការទទួលទានសាច់សត្វព្រៃ មានជាប់ទាក់ទងដល់ការឆ្លងរីករាលដាលជំងឺប្រភេទថ្មីនេះដែរ។

ខេត្តស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ កោះកុង បាត់ដំបង កំពង់ស្ពឺ ជាដើម ធ្លាប់ល្បីថាមានលក់សាច់សត្វព្រៃ ពីព្រោះខេត្តទំាងនោះនៅជាប់ព្រៃ ចុះភ្នំពេញមានលក់សាច់សត្វព្រៃដែល តើសាច់សត្វព្រៃ​ទំាងនោះត្រូវគេដឹកជញ្ជួនតាមរបៀបណា៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ