ក្នុងបេសកកម្មការទូតនៅកម្ពុជាជាង១ឆ្នាំលោក Patrick Murphyបានជួបលោក កឹម សុខា៥ដង


រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំា នៅកម្ពុជា លោក Patrick Murphy បានជួបលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆំាងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅគេហដ្ឋាន របស់លោក កឹម សុខា។

លោកកឹម សុខា ដែលកំពុងជាប់ចោទពីទោសក្បត់ជាតិ បានឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម FACEBOOK របស់លោកថា “ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមកជួបនៅគេហដ្ឋានរបស់ខ្ញុំ ក្នុងចំណោមជំនួប៥លើក ក្នុងរយៈពេលប្រមាណមួយឆ្នាំនៃបេសកកម្មរបស់គាត់នៅកម្ពុជា”។

អតីតមេដឹកនាំគណបបក្សប្រឆំាង ដែលបានរំលាយដោយតុលាការកំពូលបានឲ្យដឹងថា ​ ក្នុងជំនួបរវាងលោកនឹងឯកអគ្គរដ្ឋទូតអាមេរិកនេះ បានសំណេះសំណាល ពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស សេដ្ឋកិច្ច សង្គម ជាពិសេសបានផ្តោតលើផលប៉ះពាល់ដោយសារជំងឺរាតត្បាត កូវីដ-១៩ បញ្ហាគ្រោះទឹកជំនន់​ និងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។

លោក Patrick Murphy ត្រូវបានតែងតាំងជា​ឯកអគ្គរដ្ឋទូតប្រចាំ​នៅប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៩។ ក្នុងបេសកកម្មរបស់លោកនៅភ្នំពេញ គេបានលោកបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាសំខាន់ៗនិងបានជួបពិភាក្សាការងារជាមួយមន្រ្តីថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើន និងបានជួបពលរដ្ឋតាមបណ្តាលខេត្តទៀតផង ក្រៅពីការជួបលោកកឹម សុខា ៥លើកនេះនោះ។

ខណៈដែលថ្ងៃទី២៣តុលាជិតចូលមកដល់ នៅថ្ងៃនេះ លោក កឹម សុខា បានអំណរគុណសហរដ្ឋអាមេរិក និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣តុលា១៩៩១ ដែលបានផ្តល់ជំនួយដល់រាជ រដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរយ៉ាងសន្ធឹកសន្ធាប់លើវិស័យនានា រហូតមកដល់សព្វថ្ងៃនេះ ផងដែរ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ