ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូវីដ១៩ ៖ កម្ពុជាស្ថិតក្នុងចំណោម៤៧ប្រទេសដែលពលរដ្ឋធ្លាក់ទៅភាពក្រីក្រកាន់តែខ្លាំង

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ជំងឺ​កូ​វី​ដ​១​៩ ​ដែលកំពុងរាតត្បាតសកលោកនឹងធ្វើឲ្យប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចដូចជា ប្រទេសកម្ពុជា និងឡាវ​ ​ភូមា​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​កាន់តែធ្ងន់ឡើង ​។ និយាយជារួម ប្រទេសដែលក្រីក្រ​នឹងកាន់ចំនួន៤៧កាន់តែលំបាកដោយសារកូវីដ១៩ ។…

រាជធានីភ្នំពេញ ៖ ជំងឺ​កូ​វី​ដ​១​៩ ​ដែលកំពុងរាតត្បាតសកលោកនឹងធ្វើឲ្យប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចដូចជា ប្រទេសកម្ពុជា និងឡាវ​ ​ភូមា​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​កាន់តែធ្ងន់ឡើង ​។ និយាយជារួម ប្រទេសដែលក្រីក្រ​នឹងកាន់ចំនួន៤៧កាន់តែលំបាកដោយសារកូវីដ១៩ ។ ​ នេះបើតាមរបាយការណ៍របស់ សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​ ​និង​ការ​អភិវឌ្ឍ​ (UNC​T​A​D​)។

របស់របាយការណ៍ ​ ​ UNC​T​A​D ​ដែលចេញផ្សាយកាលពីថ្ងៃទី៣ ធ្នូ មានចំនួនជើងថា«​ប្រ​ទេស​អភិវឌ្ឍ​តិចតួច​ក្នុង​ឆ្នាំ​២​០​២​០​ «បាន​បង្ហាញ​ថា​ ​ប្រទេស​ដែល​មាន​ ការ​អភិវឌ្ឍ​ ​តិចតូច ​(​L​D​Cs) ​នឹង​ធ្លាក់ចុះ​នូវ​ប្រាក់ចំណូល​ ដោយសារមនុស្ ​គ្មាន​ការងារ​ធ្វើ​កាន់តែច្រើនឡើង ​និង​ឱនភាព​សារពើពន្ធ​កាន់តែ​រីក​ធំ​ ​ដោយសារ​ជំងឺ​កូវីដ​១​៩ ​។​ ​ជារួមកូវីដ១៩ នឹងធ្វើឲ្យ ​ប្រជាជន​ក្នុង​ប្រទេ​ស​​៤​៧​ ​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ និងមាន​ចំនួនពលរដ្ឋជា​ង​៣​២​លាន​នាក់​ ​ធ្លាក់​ទៅកាន់​​ភាព​ក្រីក្រ​ក​ម្រិ​ត​ធ្ងន់ ​។​

​ក្នុងរបាយការណ៍​ដ ដែល​ថា ​ ប្រទេស​ដែលមាន​អភិវឌ្ឍ​តិចតួច​ ​បច្ចុប្បន្ននេះ​ កំពុងតែ​រងគ្រោះ​ខ្លាំង​ពី​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​ ​ដែល​មិនធ្លាប់​មាន​នា​រយៈពេល​៣​០​ឆ្នាំ​ចុងក្រោយ​នេះ ​។​ ​ ​លោក​ ​M​uk​his​a​ ​Kit​u​y​i​ ​អគ្គលេខាធិការ​នៃ​អង្គការ​ UNC​T​A​D  លើកឡើងថា ​ ​ស្តង់​ដារ​នៃ​ការរស់នៅ​របស់ប្រជាពលរដ្ឋនៅក្នុងប្រទេសទំាងនោះ ​ដែល​កំពុងតែ​ស្ថិត​ក្នុង​ក​ម្រិ​ត​ទាប​ស្រាប់​នោះ​ ​ពេលនេះ​កាន់តែ​ថយ​ចុះ​បន្ថែម​ទៀត​ ​ខណៈ​ដែល​អត្រា​នៃ​ភាព​ក្រីក្រ​បន្ត​កើន​ឡើង​ដោយសារកូ​វី​ដ​១​៩​។​

​ ​កន្លងមក រដ្ឋាភិបាលកម្ពុជា បាន​ព្យាករ​ថា​ ​នៅ​ឆ្នាំ២០២០ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់ចុះ​ក្រោម​១​.​៩​% (-​១​.​៩​%) ​។ ចំណែក​ធនាគារ​ពិភពលោក​បានព្យាករ​ថាសេដ្ឋកិច្ចកម្ពុជា​ ​អាច​ធ្លាក់​ក្រោម​ ​២​.​៩​% (-​២​.​៩​%) ​ខណៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​A​D​B ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់ចុះ​ក្រោម​ ​២​.​៣​% (-​២​.​៣​%)។

សូមជម្រាបថា សម្រាប់កម្ពុជានៅឆ្នាំ២០២០នេះ ក្រៅពីទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ហើយកម្ពុជា បានជួបគ្រោះធម្មជាតិទឹកជំនន់ និងរំាងស្ងួតទៀត។ ពលរដ្ឋនៅតំបន់ខ្លះ បានផ្តើមត្អូញត្អែរពីផលលំពាកខាងសេដ្ឋកិច្ចដោយសារកូវីដ១៩មិនអាចមានការធ្វើផ្សេងក្រៅពីដាំដុះបានបញ្ចប់ ជាមួយទិន្នផលស្រូវខ្លះបានខូចខាតដោយសារគ្រោះធម្មជាត ចំណែកទំនិញលើទីផ្សារបានឡើងថ្លៃនោះ ​៕