ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូវីដ៖ដល់ដំណាក់កាលអ្នកស្រុកមិនហ៊ានមកភ្នំពេញ អ្នក​ភ្នំពេញមិនហ៊ានទៅស្រែ

1 ខែ មុន

រាជធានីភ្នំពេញ ៖ កូវីដបានឈានដល់ដំណាក់កាលថ្មីមួយទៀតនៅកម្ពុជា គឺដំណាក់កាលអ្នកភ្នំពេញមិនហ៊ានទៅស្រុកអ្នកជនបទមិនហ៊ានមកភ្នំពេញ។ ក្នុងន័យដើម្បីបង្ការការឆ្លងរាលដាល់ជំងឺកូវីដ១៩ ពីក្រុងទៅជនបទទំនាក់ទំនងរវាងអ្នកភ្នំពេញ និងអ្នកនៅបណ្តាខេត្តហាក់បានកាត់ផ្តាច់នៅក្នុងដំណាក់កាលជំងឺកូវីដ១៩ចូលដល់សហគមន៍នាពេលនេះ។ កញ្ញា ធារី ពលរដ្ឋនៅខេត្តកំពង់ចាម…

រាជធានីភ្នំពេញ ៖ កូវីដបានឈានដល់ដំណាក់កាលថ្មីមួយទៀតនៅកម្ពុជា គឺដំណាក់កាលអ្នកភ្នំពេញមិនហ៊ានទៅស្រុកអ្នកជនបទមិនហ៊ានមកភ្នំពេញ។ ក្នុងន័យដើម្បីបង្ការការឆ្លងរាលដាល់ជំងឺកូវីដ១៩ ពីក្រុងទៅជនបទទំនាក់ទំនងរវាងអ្នកភ្នំពេញ និងអ្នកនៅបណ្តាខេត្តហាក់បានកាត់ផ្តាច់នៅក្នុងដំណាក់កាលជំងឺកូវីដ១៩ចូលដល់សហគមន៍នាពេលនេះ។

កញ្ញា ធារី ពលរដ្ឋនៅខេត្តកំពង់ចាម បាននិយាយថាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់កញ្ញា ហាក់បានយល់ដឹងនិងមានវិធានការការពារខ្លួនយ៉ាងម៉ឹងមាត់នៅក្នុងដំណាក់កាលកូវីដ១៩ ឆ្លងចូលសហគមន៍នេះ។ កញ្ញាបានបញ្ជាក់ថាពេលនេះពលរដ្ឋបាននាំគ្នាពាក់ម៉ាស ហើយហាមកូនចៅដើរចេញក្រៅផ្ទះ។ជាមួយគ្នានេះ ការឆ្លងពីផ្ទះមួយទៅផ្ទះមួយ ដែលជាទម្លាប់អ្នកជនបទក៍បានកាត់បន្ថយដែរ។

“សូម្បីតែត្រូវធ្វើដំណើរទៅភ្នំពេញ ក៍យើងមិនហ៊ានទៅដែរនៅពេលនេះ។ យើងបារម្ភពីការឆ្លង។ ហើយអ្នកនៅភ្នំពេញ ក៍បានផ្អាកមិនធ្វើដំណើ​រមកស្រុកដែរ”នេះបើតាមការបញ្ជាក់របស់ធារី អ្នកខេត្តកំពង់ចាម។

ចំណែកពលរដ្ឋនៅខេត្តបាត់ដំបង អ្នកស្រី សម្ភស្ស បានបញ្ជាក់ថា ពលរដ្ឋដែលមានកូនចៅធ្វើការនៅភ្នំពេញ មួយចំនួន បានហៅកូនចៅពីក្រុងឲ្យទៅស្រុកកំណើត។ ទន្ទឹមនឹងនេះ អ្នកមួយចំនួន បានទៅពីភ្នំពេញដោយសារបាត់បង់ការងារធ្វើនៅពេលមានវត្តមានកូវីដ១៩នេះ។

អ្នកខេត្តបាត់ដំបងខាងលើបានឲ្យដឹងថាពលរដ្ឋនៅទីនោះបានកំពុងប្រុងប្រយ័ត្នគ្រប់គ្នា។ ទំនាក់ទំនងពីផ្ទះមួយទៅផ្ទះមួយមិន ក៍បានកាត់ផ្តាច់ដែរ។ តាមពិតទៅអ្នកស្រី សម្ភស្សជាអ្នកជំនួញដែលឧស្សាហ៍ឡើងចុះភ្នំពេញ តែមួយរយៈនេះអ្នកមិនធ្វើដំណើរមកភ្នំពេញឡើយ។

“ខ្ញុំមិនទៅភ្នំពេញទេ នៅពេលនេះ។ ទំនិញដែលខ្ញុំលក់ដូរគេអាចផ្ញើរតាមឡានមកឲ្យខ្ញុំ។ ពលរដ្ឋនៅមូលដ្ឋានខ្ញុំគេនាំគ្នាពាក់ម៉ាសគ្រប់គ្នា។ ហើយពលរដ្ឋមិនចេញពីផ្ទះទេ។ យើងនៅក្នុងផ្ទះរៀងៗខ្លួន “ នេះជាការបញ្ជាក់។

កម្ពុជាកំពុងប្រឈមនឹងការរីករាល់កូវីដ១៩ក្នុងសហគមន៍ ដោយសារព្រឹត្តិការណ៍២៨វិចិ្ឆកា។ ព្រឹត្តិការណ៍២៨វិចិ្ឆកា ដែលធ្វើឲ្យចំនួនអ្នកកើតជំងឺកូវីដ១៩នៅកម្ពុជា កើនដល់ ៣៣១នាក់ គិតត្រឹមព្រឹកថ្ងៃទី៣ធ្នូនេះ។ ដោយនៅក្នុងនោះអ្នកសម្រាកព្យាបាលក្នុងមន្ទីពេទ្យមានចំនួន២៧នាក់ ហើយអ្នកជាសះស្បើយមានចំនួន ៣០៤នាក់។

ការមិនធ្វើដំណើរឆ្លងពីតំបន់មួយទៅតំបន់មួយជាវិធានការបង្ការសំខាន់មួយ ទោះបីវាហាក់បានផ្តាច់ទំនាកទំនងសង្គមផ្ទាល់យ៉ាងណាក្តី។ ក្រសួងសុខាភិបាលបន្តអំពាវនាវដល់ពលរដ្ឋបន្តប្រ​យ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់៕