ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ​បញ្ជាក់​ថា ការ​ពាក់​ម៉ាស់​មិន​ធ្វើ​ឱ្យ​ប្រែប្រួល​កម្រិត​អុក​ស៊ី​សែន​ទេ

9 ខែ មុន

តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ពាក់​ម៉ាស់​ជា​ធម្មតា​ គឺ​មិនសូវ​ជា​ស្រួល​ទេ តែ​វា​មិន​បាន​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ដល់​ការ​ដក​យក​អុក​ស៊ី​សែន​ទេ បើ​ទោះបីជា​ប្រើប្រាស់​លើ​អ្នក​ដែល​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ​ក៏​ដោយ​។ ពួក​គេ​បាន​សាកល្បង​ប្រសិទ្ធភាព​នៃ​ការ​ពាក់​ម៉ាស់​ពេទ្យ​ធម្មតា លើ​ការ​ផ្លាស់​ប្តូរ​ឧស្ម័ន…

តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ពាក់​ម៉ាស់​ជា​ធម្មតា​ គឺ​មិនសូវ​ជា​ស្រួល​ទេ តែ​វា​មិន​បាន​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ដល់​ការ​ដក​យក​អុក​ស៊ី​សែន​ទេ បើ​ទោះបីជា​ប្រើប្រាស់​លើ​អ្នក​ដែល​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ​ក៏​ដោយ​។

ពួក​គេ​បាន​សាកល្បង​ប្រសិទ្ធភាព​នៃ​ការ​ពាក់​ម៉ាស់​ពេទ្យ​ធម្មតា លើ​ការ​ផ្លាស់​ប្តូរ​ឧស្ម័ន ដែល​ជា​ដំណើរការ​ដែល​រាង​កាយ​ដក​យក​អុក​ស៊ី​សែន ហើយ​បញ្ចេញ​ទៅ​វិញ​នូវ​កាបូនឌីអុកស៊ីត នៅ​លើ​គ្រូពេទ្យ​ដែល​មាន​សុខភាព​ល្អ​និង​ទាហាន​ជើង​ចាស់​ចំនួន ១៥​នាក់ ដែល​មាន​សុខភាព​សួត​ខ្សោយ​តាម​រយៈ​ការ​ដើរ​រយៈពេល ៦​នាទី​។

To Mask or Not to Mask? In COVID-19, That Is the Question | Voice of  America - English

កម្រិត​អុក​ស៊ី​សែន​ និង​កាបូនឌីអុកស៊ីត​នៅ​ក្នុង​ឈាម​ត្រូវ​បាន​វាស់​មុន ​និង​ក្រោយ​ពេល​ធ្វើតេស្ត​ដើរ​។ ជា​លទ្ធផល ទាំង​វេជ្ជបណ្ឌិត​ដែល​មាន​សុខភាព​ល្អ​និង​អ្នក​ដែល​មាន​សួត​ខ្សោយ មិន​បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​ណាមួយ ក្នុង​កម្រិត​អុក​ស៊ី​សែន​នោះ​ទេ បន្ទាប់​ពី​ការ​ធ្វើតេស្ត​ដើរ​រហូត​ដល់ ៣០​នាទី​ក្រោយមក​។

South Korean president declares 'war' on COVID-19 as deaths there r.. -  ABC30 Fresno

អ្នក​ស្រាវជ្រាវ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ក្នុង​អត្ថបទ​វេជ្ជសាស្ត្រ Thorax ថា ភាព​មិន​ស្រណុក​ក្នុង​ខ្លួន​នៅ​ពេល​ពាក់​ម៉ាស់​គឺ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្រិត​អុក​ស៊ី​សែន​ទេ​។ ផ្ទុយ​ទៅ​វិញ ការ​ពាក់​ម៉ាស់​អាច​បណ្តាល​ឱ្យ​មាន​អារម្មណ៍​មិន​ស្រួល ដោយ​ធ្វើ​ឱ្យ​សរសៃប្រសាទ​នៅ​នឹង​ស្បែក​មុខ​មានការ​រំខាន អាច​ធ្វើ​ឱ្យ​ខ្យល់​ក្តៅ​ក្នុង​ការ​ដកដង្ហើម និង មាន​អារម្មណ៍​មិន​ស្រលះ​។ អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ភាព​មិន​ស្រួល​ទាំងនេះ​មិន​គួរ​បង្ក​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នោះ​ទេ ព្រោះ​តែ​វា​ជួយ​ដល់​ការ​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​​កូ​វី​ដ​៕