ការសិក្សាថ្មី៖ វីរុសបង្កកូវីដអាចរស់បានដល់ទៅ២៨ថ្ងៃ​នៅមជ្ឈដ្ឋានក្រៅ


អូស្រ្តាលី៖ យោងតាមការសិក្សារបស់ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្រ្តាលីបានឱ្យដឹងថា វីរុសកូរ៉ូណាដែលបង្កទៅជាជម្ងឺកូវីដ១៩ អាចរស់នៅលើរបស់របរផ្សេងៗ ដូចជា ក្រដាសប្រាក់ ឬ ទូរស័ព្ទរបស់យើង បានដល់ទៅ២៨ថ្ងៃ ក្នុងស្ថានភាពត្រជាក់និងងងឹត។

ទីភ្នាក់ងារស្រាវជ្រាវបាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលត្រៀមបង្ការជម្ងឺរបស់ CSIRO បានធ្វើតេស្តរកមើលអាយុកាលរបស់វីរុសនេះ នៅក្នុងភាពងងឹតនៅសីតុណ្ហភាព ៣ប្រភេទ ដែលបានបង្ហាញថា វាអាចរស់បានកាន់តែខ្លីនៅពេលសីតុណ្ហភាពកាន់តែក្តៅ។

Covid-19 survives 28 days on glass, currency, Australian researchers find |  The Edge Markets

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា នៅសីតុណ្ហភាព ២០អង្សាសេ វីរុសកូរ៉ូណា មានភាពរឹងមាំខ្លាំងនៅលើផ្ទៃរលោងដូចជាអេក្រង់ទូរស័ព្ទចល័តអាចរស់បាន ២៨ថ្ងៃលើកញ្ចក់​ ដែក និងក្រដាសប្រាក់ប្លាស្ទិក។

Advanced Sterilization Products on Preventing the Spread of Coronavirus  from Contaminated Medical Devices | Business Wire

ប្រសិនបើ នៅ ៣០អង្សាសេ អត្រានៃការរស់របស់វីរុសនេះចុះដល់៧ថ្ងៃ ហើយកាន់តែខ្លីទៀតពេលនៅក្នុងសីតុណ្ហភាព៤០អង្សាសេ មកត្រឹម២៤ម៉ោង៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ