កាន់តែធ្ងន់ធ្ងរ! Huawei នឹងឈប់ប្រើ Android នៅឆ្នាំក្រោយ


ចិន៖ តាមប្រភពព័ត៌មាន South China Morning Post បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលបច្ចុប្បន្នជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោក បាននិយាយថា ខ្លួនកំពុងត្រៀមផ្លាស់ប្តូរពីប្រព័ន្ធប្រតិបត្តិការ Android ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយរបស់ Google ទៅជាប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែលឈ្មោះថា Harmony នៅក្នុងជំហានដ៏សំខាន់មួយ ខណៈដែលខ្លួនព្យាយាមរក្សាស្មាតហ្វូនរបស់ខ្លួនឱ្យមានការប្រកួតប្រជែង ជាលទ្ធផលនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលមាន។

លោក Richard Yu Chengdong ប្រធានផ្នែកអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បាននិយាយនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា កម្មវិធី Harmony OS ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Huawei នឹងត្រូវបានតំឡើងនៅលើស្មាតហ្វូនទាំងអស់របស់ខ្លួននៅឆ្នាំក្រោយ។

លោក Yu បានមានប្រសាសន៍ថា «ជំនាន់ចុងក្រោយនៃ Harmony OS ត្រូវបានបើកជាផ្លូវការសម្រាប់អ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក »។ លោកបានបន្ថែមថា ក្រុមហ៊ុន Huawei កំពុងបង្កើនល្បឿនបង្កើតប្រព័ន្ធអេកូឡូស៊ីកម្មវិធី នៅជុំវិញប្រព័ន្ធប្រតិបត្តិការនេះ។ ប្រព័ន្ធសេវាកម្មទូរស័ព្ទចល័ត Huawei ឥឡូវនេះ មានអ្នកអភិវឌ្ឍន៍កម្មវិធី ១.៨លាននាក់ និងអ្នកប្រើប្រាស់សកម្ម ៤៩០លាននាក់ ក៏ដូចជា ៩៦,០០០កម្មវិធីផងដែរ។

Four reasons Huawei's new Harmony OS won't solve its problems

ពិភពបច្ចេកវិទ្យាកំពុងសំឡឹងមើលសន្និសីទអ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei ដែលកើតឡើងនៅទីក្រុងដុងហ្គួនភាគខាងត្បូងប្រទេសចិន ដើម្បីមើលផែនការអាជីវកម្មនាពេលអនាគតរបស់ក្រុមហ៊ុនចំពេលមានការហាមឃាត់របស់សហរដ្ឋអាមេរិក ដែលគម្រាមកាត់ផ្តាច់ការទទួលបានអ្វីៗគ្រប់យ៉ាងពីបន្ទះឈីប ដែលផ្តល់ថាមពលដល់ស្មាតហ្វូនរបស់ខ្លួននិងស្ថានីយ៍មូលដ្ឋាន 5G សំរាប់ប្រព័ន្ធ Android ដែលពេញនិយមទូទាំងពិភពលោក

ប្រព័ន្ធប្រតិបត្តិការ Android ជាប្រព័ន្ធប្រតិបត្តិការរបស់ស្មាតហ្វូនរាប់លានគ្រឿង ដែលក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសិនជិន ដូច្នេះ Harmony OSមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់អតិថិជន។ ក្រុមហ៊ុន Huawei បានអះអាងថា ទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោកលើស្មាតហ្វូននៅក្នុងត្រីមាសទី២ ដោយបានធ្វើអោយ Samsung ធ្លាក់ចុះមកនៅលំដាប់ទី ២ ។

Huawei says its HarmonyOS operating system can rival Google, Apple

ទោះយ៉ាងណាអ្នកវិភាគមួយចំនួន មានការងឿងឆ្ងល់អំពីសមត្ថភាពរបស់ Harmony ក្នុងការជំនួសប្រព័ន្ធប្រតិបត្តិការ Android ជាពិសេសនៅក្នុងទីផ្សារបរទេស ដែលអ្នកប្រើប្រាស់ជាច្រើនបានយកកម្មវិធីរបស់ Google ដូចជា YouTube និង Gmail៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ