កាក់កប​នឹង​របរ​​ចិញ្ចឹម​ស្រមោច​​អាច​លក់​តម្លៃចាប់ពី​១០​ដុល្លារ​​​ដល់​​រយ​ដុល្លារ​


សឹ​ង្ហ​បុរី​ ៖ ​តាម​ប្រភព​ព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា សហគ្រិន​ជនជាតិ​សិង្ហ​បុរី John Ye ដែល​មាន​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​របស់​គាត់​ចំពោះ​ស្រមោច បាន​ជម្រុញ​ឱ្យ​គាត់​​បើក​អាជីវកម្ម​លក់​សត្វល្អិត​ដែល​គាត់​ជឿជាក់​ថា ​មាន​ទីផ្សារ​ច្រើន​ក្នុង​ការ​លក់​។

លោក Ye បាន​បើកហាង​លក់​សត្វ​ស្រមោច​ចិញ្ចឹម ដែល​មានឈ្មោះ​ថា Just Ants កាលពី​ចុងខែ​កុម្ភៈ ដែល​ជា​ពេល​កូ​វី​ដ​​១៩ កំពុង​ចាប់ផ្តើម​ធ្វើ​ទុក​។ បើ​ទោះបីជា មាន​ឧបសគ្គ​នៅ​ពេល​បើក​ដំបូង​​ដោយសារ​កូ​វី​ដ​១៩ ​ក៏​ដោយ ម្ចាស់​អាជីវកម្ម​រូប​នេះ​បាន​លើក​ឡើង​ថា ការ​លក់​មានការ​កើន​ឡើង​តាំងពី​ខែកក្កដា ​មក​ដល់​ពេល​នេះ​។

Singaporean faucets captive marketplace promoting ant farms amid pandemic |  Singapore – VeerNews

លោក Ye អាយុ ៤១ ឆ្នាំ​ដែល​ធ្លាប់​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក​លក់ដុំ​ និង​ចាប់ផ្តើម​ចិញ្ចឹម​ស្រមោច​ជា​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​កាលពី​ឆ្នាំ ២០១៧ ។ ខណៈ​ពេល​ដែល​កសិដ្ឋាន​ស្រមោច​មាន​ជា​ទូទៅ​នៅ​បណ្តា​ប្រទេស​លោក​ខាងលិច ពួក​គេ​កម្រ​មាននៅ​ប្រទេស​សឹ​ង្ហ​បុរី លោក Ye កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ប្រជាជន​សឹ​ង្ហ​បុរី​ផ្លាស់​ប្តូរ​ការ​គិត​អាក្រក់​លើ​សត្វ​ស្រមោច​។

លោក​បាន​លើក​ឡើង​ថា​៖ «​សត្វ​ទាំងនោះ​សំខាន់​ណាស់​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ពួក​គេ​។ យើង​ក៏​អាច​រៀន​ពី​ស្រមោច ដែល​វា​អាច​បង្រៀន​យើង​ដូច​ជា​ការ​តស៊ូ​ព្យាយាម​»។​

For the love of ants - YouTube

លោក​សង្ឃឹមថា នឹង​សហការ​ជាមួយ​ស្ថាប័ន​ដូច​ជា​សាលារៀន ដើម្បី​បង្រៀន​ក្មេង​ៗ​អំពី​ស្រមោច​និង​​វដ្ត​ជីវិត​របស់​ពួក​គេ​។

ស្រមោច ដែល​គាត់​លក់​ត្រូវ​បាន​គាត់ ​និង​បុគ្គលិក​របស់​គាត់ ដើរ​ប្រមូល​នៅ​ជុំវិញ​កោះ​ដោយ​កត់​សម្គាល់ថា ​ពួក​វា​ច្រើន​តែ​លេចឡើង​ បន្ទាប់​ពី​មាន​ព្យុះ​ភ្លៀង​។ ហាង​របស់​គាត់ មាន​ស្រមោច​ចំនួន ៣០ ប្រភេទ ដែល​ត្រូវ​បាន​លក់​នៅ​ក្នុង​កសិដ្ឋាន​។

Fancy ant-keeping as a hobby? This ant collector in Singapore left his job  to open an ant shop | Video - CNA

តម្លៃ​មាន​ចាប់ពី ១០​ដុល្លារ​អា​មេ​រិ​ក ដល់​ជា​រយ​ដុល្លារ​អា​មេ​រិ​ក អាស្រ័យ​ទៅ​លើ​ប្រភេទ​របស់​ស្រមោច​។ ជា​មួយ​គ្នា​នេះ​ដែរ លោក​ក៏​មាន​លក់​ដង្កូវ​សម្រាប់​ធ្វើ​ជា​ចំណី​របស់​ស្រមោច​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ