ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ករណីអគ្គនាយកពន្ធនាគារមានកូវីដ​១៩៖ អ្នកពាក់ព័ន្ធបានចល័ត​និងជួបមនុស្សច្រើនកន្លែងទៀត

1 ខែ មុន

រាជធានីភ្នំពេញ៖ លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងភរិយាដែលបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩ បានចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៤ខែវចិ្ឆការ ឆ្នាំ២០២០…

រាជធានីភ្នំពេញ៖ លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងភរិយាដែលបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩ បានចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៤ខែវចិ្ឆការ ឆ្នាំ២០២០ គឺនៅមុន៤ថ្ងៃដែលភរិយារបស់លោក បានរកឃើញថាមានកូវីដ១៩ នៅថ្ងៃទី២៨វិច្ឆិកានោះ។

សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញជាអធិបតីភាព នៅក្នុងកិច្ចប្រជុំ ពិនិត្យពិភាក្សាសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយលើកលែងទោស ដែលមានវត្តមានលោកលោក ឆែម សាវុធ បានអំពាវនាវាដល់មន្រ្តី ដែលពាក់ទំាងអស់ធ្វើការពិនិត្យសុខភាពនៅក្រសួងមហាផ្ទៃ ហើយអនុវត្តវិធានាការចត្តាឡីស័ក។ សម្តេចនឹងអនុវត្តវិធានការចត្តាឡីស័កនេះដែរ។

នៅក្នុងជួរថ្នាក់ដឹកនាំក្រៅពីសម្ដេចក្រឡាហោម ស ខេង នៅមាន កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមន្រ្តីជាច្រើនទៀតបានជួបនិងប្រជុំជាមួយលោក ឆែម សាវុធ។ ហើយក្រោយពីនោះ គេឃើញថ្នាក់ដឹកនាំនិងអ្នកដែលបានជួបជាមួយលោកឆែម សាវុធ បានទៅប្រជុំ និងចល័តទៅកន្លែងផ្សេងៗ ដែលករណីនេះ មានការព្រួយបារម្ភខ្លំាងពីការឆ្លងរាលដាលជំងឺកូវីដ១៩នេះ។

តាមរយៈសកម្មភាពថ្នាក់ដឹកនាំ គេឃើញថា អ្នកដែលបានជួបប្រជុំជាមួយ លោក ឆែម សាវុធ បានចូរួមកម្មវិធីផ្លូវការនិងជាលក្ខណៈផ្ទាល់ខ្លួនជាច្រើនកន្លែង ប៉ុន្តែតាមបច្ចេកទេស នោះជាការប៉ះពាល់ជុំទី២ឬទី៣ មិនមែនជាករណីផ្ទាល់។ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាក់លើកឡើងកាលពីព្រឹត្តិការណ៍៣វិច្ឆិកាថា ការឆ្លងរីករាលដាលកូវីដ១៩ ដែលគេបារម្ភខ្លំាងនោះ គឺការបាត់ដានករណីនេះ ដែលនាំដល់ការឆ្លងដោយមិនបានដឹងមិនបានទប់ស្កាត់ ដូចមាននៅក្នុងករណីប្រទេសក្នុងអាស៊ានខ្លះជាឧទាហរណ៍។

រហូតមកព្រឹកថ្ងៃទី២៩វិច្ឆិកានេះ រដ្ឋាភិបាលបានសម្រេចបិទសាលារៀនមួយនៅក្រុងតាខ្មៅ បិទផ្សារអ៊ីអន១ និងបិទសណ្គារមួយនៅភ្នំពេញ។ ក្នុងជាសំឡេង សម្តេចតេជោ ហ៊ុន សែន បាបញ្ជាក់ថា នេះគឺជាការឆ្លងសហគមជាលើកដំបូងនៅកម្ពុជា។ សម្តេចថាករណីនេះ អាចប៉ះពាល់នៅភ្នំពេញ សៀមរាប បន្ទាយមានជ័យ និងមណ្ឌលគិរីជាដើម។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាភរិយា លោក ឆែម សាវុធ ដែលវិជ្ជមានកូវីដ១៩ គាត់មានរោគសញ្ញាចំនួន១០ថ្ងៃហើយ ហើយគាត់ធ្វើដំណើរចេញចូលភ្នំពេញ សៀមរាប និង បានទៅញ៉ាំអីនៅផ្សារទំនើបអ៊ីអន១ កាលពីថ្ងៃសៅរិ៍សប្តាហ៍មុន។ បច្ចុប្បន្ននេះគាត់នៅភ្នំពេញ និងកំពុងធ្វើទុក្ខដោយសារហត់ខ្លាំង ។ មន្រ្តីជាន់ខ្ពស់សុខាភិបាល បានសង្កត់ធ្ងន់ថា អ្វីដែលគួរបារម្ភខ្លាំងបំផុត​គឺគាត់មិនមែនជាអ្នកដំណើរទេ គឺជាករណីក្នុងស្រុក។

គិតត្រឹម ព្រឹក​ ថ្ងៃទី ២៩ វិច្ឆិកា​ ២០២០​កម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនូន៣១៥នាក់ ដោយបន្ថែមអ្នកថ្មីនៅថ្ងៃនេះ៧នាក់។ ម្នាក់ជាករណីនាំចូល និង៦នាក់ករណីក្នុងស្រុក ជាករណីជាប់ទាក់ទង នឹងលោក ឆែម សាវុធ។ អ្នកជំងឺ សម្រាកព្យាបាលនៅ មន្ទីរពេទ្យ​មាន១៤នាក់៕