កណ្តុរហិតមីននៅកម្ពុជាទទួលមេដាយមាសការងារល្បីពេញពិភពលោក


រូបរាងតូច ទម្ងន់ស្រាល រហ័ស ជាលក្ខណៈសម្បត្តិ របស់កណ្តុរហិតមីនរបស់អង្គភាពស៊ីម៉ាក់និងអង្គការ APOPO ប៊ែលហ្សិក​ ឈ្មោះ​ ម៉ាហ្គាវ៉ា​ (Magawa)​ ។ Magwa ដែលមានកំណើតនៅអាហ្រ្វិក មានស្នាដៃរុករកឃើញគ្រាប់មីនចំនួន៣៩គ្រាប់​ និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចំនួន២៨គ្រាប់​ នៅទិសខេត្តសៀមរាប​ និងខេត្តព្រះវិហារ។

អង្គការសប្បុរសធម៌សត្វព្រៃនៃប្រទេសអង់គ្លេស​ (PDSA)​ បានផ្តល់មេដាយមាស ដល់ ម៉ាហ្គាវ៉ា​ សម្រាប់បេសកកម្មប្រកបដោយគ្រោះថ្នាក់របស់កណ្តុរមួយនេះ។

នៅថ្ងៃទី២៥ ខែកញ្ញា សារព័ត៌មានធំៗ នៅលើពិភពលោកបានផ្សាយពីដំណឹងនេះ ដែលធ្វើឲ្យ Magwa អាយុ៧ឆ្នាំ មានរាងតូចច្រលឹក ល្បីល្បាញ។ រូបរបស់វាត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាមួយប្រឡៅក ដែលមានបន្ដោងជាមេដាយមាស ដែលទទួលបាននោះ។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានអបអរសាទរដែល Magawa បានទទួលមេដាយមាសការងារ នៅ២៥​ កញ្ញា​២០២០នេះ។ CMACថា “មេដាយមាសនេះ​ បានធ្លាក់មកលើកណ្តុរហិតមីនម៉ាហ្គាវ៉ា​ ជាលើកដំបូងគេ​ ។ មេដាយនេះផ្តល់ឱ្យសត្វដែលលះបង់ដើម្បីភារកិច្ច! “។​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ